ឡៅ​ ចន្រ្ទា​ និយាយ​អ្វីខ្លះ​ក្រោយ​ប៉ះ​ Changpuak​ យប់​មិញ​នៅ​ កោះពេជ្រ​

  • 2018-11-22 07:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ ថា​ជើង​ខ្លាំង​ថៃ​ Changpuak​ ផ្លែ​ធ្ងន់​ ល្អ​ទាត់​ និង​កណ្ដាប់ដៃ​ ហើយ​សប្បាយ​ចិត្ត​ដែល​បាន​ប្រកួត​ជា​មួយ​ជើងខ្លាំង​របស់​គេ​ ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ ធ្លាប់​ប្រឡូក​កម្មវិធី​ធំៗ។​

កីឡាករ Chanpuak(ជេស្ដា)

ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ម្សិលមិញ​នេះ​មាន​ការ​លំបាក​ខ្លាំង​ ព្រោះ​ប៉ះ​គេ​ល្អ​ដែរ។​ ចំពោះ​ស្នៀត​ប្រយុទ្ធ​វិញ​ Changpuak​(ជេស្ដា)​ ម្នាក់​នេះ​ គេ​ចេញ​ធ្ងន់​ ដូច​ជា​កណ្ដាប់ដៃ​ ទាត់​ជា​ដើម​ ហើយ​ការ​ចូល​ឡាំ​ក៏​ល្អ​ដូច​គ្នា។​

សិស្ស​គុន​មក​ពី​ឆត្រយោង​ខាង​លើ​នេះ​បន្ថែម​ថា​ ចំពោះ​កម្លាំង​កីឡាករ​ថៃ​នេះ​វិញ​ក៏​មិន​សូវ​ពេញ​ប៉ុន្មាន​ដែរ​ទេ​ គឺ​អស់​ចុង​ទឹក​ ប៉ុន្តែ​នៅ​តែ​មាន​ទឹកចិត្ត​រហូត។​ បង​ប្រុស​ ឡៅ​ ចិត្រា​ ម្នាក់​នេះ​ក៏​សរសើរ​ ថៃ​ខាង​លើ​ថា​ ត្រូវ​និង​ស្នៀត​របស់​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​នៅ​តែ​មិន​ស្រុត​ដដែល។​ ការ​ប្រកួត​មួយ​នេះ​ វា​បាន​ផ្ដល់​បទ​ពិសោធ​ច្រើន​ដល់​ខ្លួន​ ដើម្បី​ដកស្រង់​បច្ចេកទេស​បន្ថែម​ទៀត​ ដើម្បី​ឈាន​ទៅ​ប្រឡូក​ក្នុង​សង្វៀន​ធំៗ​នៅ​ពេល​ខាង​មុខ​ទៀត។​

ឡៅ ចន្រ្ទា(ក្រហម) Changpuak(ខៀវ)

រំលឹក​ដែរ​ថា​ យប់​មិញ​នេះ​ ឡៅ​ ចន្រ្ទា​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Changpuak​(ជេស្ដា)​ នៅ​សង្វៀន​ទូរទស្សន៍​ TOWN​ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​អបអរ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី១​ ឯ​ទីក្រុង​កោះពេជ្រ។​ ជើង​ខ្លាំង​ថៃ​ខាង​លើ​នេះ​ ជា​អ្នក​ប្រដាល់​ខ្លា​ចាស់​ ដែល​មាន​សមត្ថភាព​ល្អ​ និង​វ៉ៃ​តាំង​ពី​ជំនាន់​ កែវ​ រំចង់​ ឡៅ​ ស៊ីណាត​ ដែល​ជា​បងប្រុស​ ចន្រ្ទា​ ជា​ដើម៕​

ឡៅ ចន្រ្ទា(ក្រហម) Changpuak(ខៀវ)
ឡៅ ចន្រ្ទា(ក្រហម) Changpuak(ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី