Lerdsila ឆ្លើយយ៉ាងម៉េចពេលសួរថាចង់ប្ដូរទៅវាយ MMA ឬអត់

  • 2018-11-23 23:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្លាចាស់ Lerdsila បានយកឈ្នះជើងខ្លាំងកម្ពុជា សុខ ធីក្នុងការប្រកួតប្រដាល់សេរីក្នុងកម្មវិធី One Championship ជាលើកទីពីរ ក្នុងទីក្រុងហ្សាការតា នៅប្រទេសឥណ្ឌូណេស៊ី។

ទោះប្រដាល់សេរីមែនពិតតែប្រកួតកាលណោះគឺធ្វើនៅលើសង្វៀនដាក់ទ្រុងរបស់កីឡាក្បាច់គុនចម្រុះ MMA ខុសប្លែកពីប្រកួតមុនៗដែលវាយលើសង្វៀនប្រដាល់ធម្មតា។

សួរពាក់ព័ន្ធនឹងចំណាប់អារម្មណ៍ពី MMA អ្នកប្រដាល់មកពីទីក្រុងបាងកកបានឆ្លើយប្រាប់ Sabay ថាខ្លួនចូលចិត្តនឹងទស្សនា MMA ដូចកីឡាប្រដាល់ទូទៅដែរ ប៉ុន្តែមិនមានបំណងប្ដូរទៅវាយ MMA ដូចកីឡាករប្រដាល់មួយចំនួនទេ។

កីឡាករវ័យ៣៧ឆ្នាំបន្តថាមូលហេតុគឺដោយសារ រូបគេមានវ័យ៣៧ឆ្នាំទៅហើយ ដូច្នេះពិបាកនឹងប្ដូររបៀបវាយ ណាមួយ ប្រដាល់សេរី Mouy Thai គឺជាអ្វីដែលខ្លួនស្រឡាញ់តាំងពីតូចមក។ Lerdsila បន្តថាហ្គង់ (ស្រោមដៃ) របស់កីឡាទាំងពីរគឺខុសគ្នា ដូច្នេះបើចង់ប្ដូរទៅវាយ MMA គឺទាមទារពេលវេលាហ្វឹកហាត់ច្រើន។

អ្នកប្រដាល់ប្រកួតឈ្នះ១៨៨ដង និងចាញ់៣១ដងដដែលបន្តថា ទោះគ្មានចំណាប់អារម្មណ៍ទៅវាយ MMA ប៉ុន្តែរូបគេជឿជាក់ថា កីឡាករដែលប្ដូរពីសេរីទៅវាយ MMA ពិតជាអាចទទួលជោគជ័យបើសិនមានការព្យាយាម និងហ្វឹកហាត់បានដិតដល់៕

អត្ថបទ៖ វីរ័ត្ន