៣​ចំណុច​ចាប់​អារម្មណ៍​រវាង​ជំនួប​ Real និង​ Valencia សប្ដាហ៍​នេះ​

  • 2018-11-30 08:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ដ៏​ធំ​បំផុត​មួយ​របស់​ La Liga រវាង​ Real Madrid និង​ Valencia នឹង​កើត​ឡើង​នៅ​ចុង​ថ្ងៃ​អាទិត្យ​​​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៤។

រវាង​ Real និង​ Valencia គឺ​ជា​ក្រុម​ចំណាស់​មួយ​ក្នុង​ពិភព​បាល់ទាត់​របស់​អេស្ប៉ាញ​ដែល​មាន​ការ​ប្រជែង​គ្នា​ខ្ពស់​ តាំង​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន។​ ជំនួប​រវាង​ក្រុម​ទាំង​ពីរ​មិន​មែន​ត្រឹម​ជា​ការ​លេង​របស់​ក្លឹប​ធម្មតា​​ទេ​ តែ​ជា​ការ​ប្រកួត​រវាង​ទីក្រុង​ និង​ទីក្រុង​ទៀត​ផង​ ដោយ​សារ​ប្រជាជន​ អ្នក​គាំទ្រ​ និង​កីឡាករ​មាន​ទំនាក់ទំនង​គ្នា​តាំងពី​យូរ​លង់​មក​ហើយ។​ ខាង​ក្រោម​គឺ​ជា​ចំណុច​ចាប់​អារម្មណ៍​៣ ​ពី​ការ​ប្រកួត​នេះ៖ ​

១. កំណត់ត្រា​របស់​ Marcelino ទល់​នឹង​ Real Madrid

អ្នក​ចាត់​ការ​ Marcelino Garcia Toral របស់​ Valencia បច្ចុប្បន្ន​ធ្លាប់​ដឹកនាំ​ក្រុម​ Recreativo de Huelva លេង​ឈ្នះ​ Real Madrid ជា​លើក​ដំបូង​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៦។ បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មានប្រវត្តិ​ដឹកនាំ​ក្រុម​ជា​ច្រើន​លេង​ទល់​នឹង​ Real ដូចជា Recreativo Huelva, Racing Santander, Sevilla, Villarreal និង​ Valencia ប៉ុន្តែ​មិន​សូវ​ទទួល​លទ្ធផល​ល្អ​ប៉ុន្មាន​ទេ​ដោយ​ឈ្នះ​តែ​២​ដង​ប៉ុណ្ណោះ​ក្នុង​១៤​ប្រកួត។​

២. គ្រូ​ថ្មី​ Santiago Solari ធ្លាប់​មាន​ប្រវត្តិ​ល្អ​ពេល​ប៉ះ​ Valencia

Santi Solari នឹង​ប៉ះ​ Valencia លើក​ដំបូង​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ។​ Solari កាល​នៅ​ជា​កីឡាករ​ Atletico Madrid បាន​លេង​ចាញ់​ Valencia ២​ប្រកួត​ ប៉ុន្តែ​ពេល​ផ្ទេរ​ទៅ​ Real Madrid ក្នុង​ឆ្នាំ​២០០០​ លោក​ បាន​ឈ្នះ​៤​ស្មើ​១​ និង​ចាញ់​២​ ក្នុង​៧​ប្រកួត។

៣. កីឡាករ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ​

មាន​កីឡាករ​ជា​ច្រើន​ធ្លាប់​លេង​ឲ្យ​ទាំង​ Real Madrid និង​​ Valencia អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​ Simon Lecue ធ្លាប់​ឈ្នះ​ Copa del Rey ជាមួយ​ Real ក្នុង​ឆ្នាំ​១៩៣៦ និង​ La Liga ជាមួយ​ Valencia នៅ​រដូវកាល​ ១៩៤៣/៤៤។​ វីរបុរស​ផ្សេង​ទៀត​ដូចជា Quique Sanche, Predrag Mijatovic, Santi Cañizares និង​ Alfredo Di Stefano សុទ្ធ​តែ​ធ្លាប់​លើក​ពាន​លីគ​កំពូល​ជាមួយ​ Real និង​​ Valencia៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី