រឿង​រ៉ាវ​នៅ​ពីក្រោយ​ទំនាក់ទំនង​រវាង​កីឡដ្ឋាន​ Espanyol ជាមួយ​អ្នក​គាំទ្រ​​

  • 2018-12-05 01:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Espanyol មាន​អ្នក​គាំទ្រ​ដ៏​ខ្លាំងក្លា​ និង​សកម្ម​បំផុត​មួយ​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ​ ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ La Liga។

ពួក​គេ​គឺជា​តំណាង​​មួយ​ផ្នែក​ឲ្យ​ប្រជាជន​កាតាឡាន់​ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាសេឡូណា។​ ពួកគេ​ជា​អ្នក​គាំទ្រ​ក្លឹប​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ទី​៣​នៅ​អេស្ប៉ាញ​ បើ​ទោះ​ជា​កីឡដ្ឋាន​ចំណុះ​ជាង​៤​ម៉ឺន​នាក់​​របស់​ Espanyol ទើប​តែ​មាន​អាយុ​៩​ឆ្នាំ ក៏​ដោយ។​

ទោះ​មាន​វ័យ​ក្មេង​ប៉ុន្តែ​កីឡដ្ឋាន​ដែល​មាន​ឈ្មោះ​ថា​ RCDE Stadium បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​អ្នក​គាំទ្រ​ដែល​មាន​មូលដ្ឋាន​នៅ​ជុំវិញ ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ក្លឹប​នេះ​ គឺ​លើស​ពី​ក្លឹប​បាល់ទាត់​ធម្មតា​។​ អ្វី​ដែល​កាន់​តែ​ពិសេស​ Espanyol គឺជា​ក្លឹប​បាល់ទាត់​មួយ​ក្នុង​ចំណោម​តែ​៣​ប៉ុណ្ណោះ​ ដែល​មាន​កន្លែង​សម្រាប់​រម្លឹក​ដល់​អ្នក​គាំទ្រ​ដែល​បាន​ស្លាប់​ទៅ។​

កន្លែង​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Espai Memorial RCDE អាច​ឲ្យ​អ្នក​គាំទ្រ​ចារ​ឈ្មោះ​សាច់​ញាតិ​បងប្អូន​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​នៅ​ក្នុង​បរិវេណ​របស់​កីឡដ្ឋាន​ ដែល​ទីនោះ​មាន​៣​ជាន់​ និង​មាន​ទំហំ​១ពាន់​ម៉ែត្រ​ការ៉េ​។​ ត្រង់​នេះ​បញ្ជាក់​ថា​ក្លឹប​បាន​ខ្វល់ខ្វាយ​ទាំង​អ្នក​គាំទ្រ​ដែល​នៅ​មាន​ជីវិត​ និង​អ្នក​គាំទ្រ​ដែល​បាន​ចាក​ឆ្ងាយ​ពី​ពួកគេ៕ ​

អត្ថបទ៖ វីរ័ត្ន