និយាយ​ដល់​ស្មាតហ្វូន​កាមេរ៉ា​មួយ​គ្រាប់ iPhone XR ស៊ី​ដាច់​ម៉ូឌែល​ណាៗ​ទាំង​អស់

  • 2018-12-07 12:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​វាយ​តម្លៃ​ចុង​ក្រោយ​បង្អស់​ចេញ​ពី DxOMark បាន​កំណត់​ថា iPhone XR ជា​ស្មាតហ្វូន​ដែល​ប្រើប្រាស់​កាមេរ៉ា​មួយ​គ្រាប់​ឈរ​ចំណាត់​ថ្នាក់​ទី ១ ​មាន​ ១០៣ ពិន្ទុ​សម្រាប់​ការ​ថត​រូប​សន្លឹក​និង ៩៦ ពិន្ទុ​សម្រាប់​ការ​ថត​វីដេអូ សរុប​បាន ១០១ ពិន្ទុ

ចំណាត់ថ្នាក់​នេះ​គឺ​ល្អ​បំផុត​ក្នុង​រយៈ​ពេល​បណ្ដោះ​អាសន្ន ប៉ុន្តែ​យើង​នៅ​បន្ត​រង់ចាំ​អុត​មើល​ការ​តេស្ត​លើ Pixel 3/3 XL មួយ​ផ្សេង​ទៀត​ដែល​ជា​រៀងរាល់​ឆ្នាំ​ស្មាតហ្វូន​នេះ​តែងតែ​ធ្វើ​បាន​ល្អ​ផ្តាច់​គេ​ផង​ដែរ។

​ចំណុច​ខ្លាំង​របស់ iPhone XR សេរ៊ី​ឆ្នាំ ២០១៨ ខ្លាំង​ត្រង់​ការ​ថត Portrait Mode មិន​ចាញ់​ប្រភេទ​ម៉ូឌែល​កាមេរ៉ា​ភ្លោះ ជាមួយ​ការ​ផលិត​រូបភាព​បាន​ច្បាស់​ល្អ ដោយ​មាន​កម្រិត Dynamic Range ធ្វើ​បាន​ប្រសើរ អម​តុល្យភាព​សាច់​រូប​ក៏​ខ្លាំង បន្សំ​ប្រព័ន្ធ Autofocus ច្បាស់​មួយ​នឹង​មួយ។

​ចំណុច​ខ្សោយ​គឺ​ទាក់ទង​នឹង​កម្រិត​ព្រាល លាយ​ឡំ​នឹង​គ្រាប់ Noise ពេល​ថត​នៅ​ទីតាំង Indoor ឬ​ទីតាំង​ខ្សោយ​ពន្លឺ។ សម្រាប់​ការ​ថត​វីដេអូ អាច​ទប់​លំនឹង​និង​ផ្តោត​ចំ​គោលដៅ​បាន​រហ័ស​និង​ល្អ​អាច​ទទួល​យក​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា