បារាំងកាន់តែដុនដាប ខណៈអ្នកស្លាប់កើនដល់ ៨​នាក់ ដោយសារហិង្សាញាំញីក្រុងប៉ារីស

  • 2018-12-17 07:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​ឡើង​នៃ​ការ​បះបោរ​ដែល​បង្ហូរ​ឈាម​ក្នុង​ប្រទេស​បារាំង បាន​សម្លាប់​មនុស្ស ៨​នាក់​ហើយ​ដែល​ជា​សប្ដាហ៍​ទី ៥​នៃ​អំពើ​ហិង្សា។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Christophe Castaner បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទី ៨​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប៉ុន្តែ​មិន​មាន​ផ្ដល់​ព័ត៌មាន​លំអិត​បន្ថែម​នោះ​ទេ។ ប្រភព​ដដែល​បន្ដ​ថា ប៉ូលិស​ប្រមាណ ៦៩ ០០០ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង Toulouse, Bordeaux និង Saint-Etienne។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រុង​ប៉ារីស​បាន​ឲ្យ​ដឹង​ថា "រហូត​មក​ទល់​ពេល​នេះ ប៉ូលិស​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​ ៤០០នាក់ ដោយ ១១៥​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​ពីបទ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណ ក្នុង​នោះ​ក៏​មាន ៧​នាក់​រង​របួស​ធ្ងន់​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​ធ្វើ​ឡើង​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ​រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​រយៈ​ពេល ៥​សប្ដាហ៍​ហើយ បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​រវាង​ក្រុម​អាវ​កាក់​ពណ៌​លឿង និង​ប៉ូលិស​ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​លោក Macron ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ theSundaily   ប្រែសម្រួល ៖ រ័ត្ន