មិនឲ្យចាញ់បងៗទេ ប្អូនពៅ Boy Pakorn ចូលសិល្បៈហើយ និងប្ដេជ្ញាធ្វើរឿង១ជូនម្ដាយ
- 2018-12-27 01:57:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឲ្យចាញ់បងៗទេ ប្អូនពៅ Boy Pakorn ចូលសិល្បៈហើយ និងប្ដេជ្ញាធ្វើរឿង១ជូនម្ដាយ
ចន្លោះមិនឃើញ
ប្អូនស្រីពៅរបស់តារាសម្ដែង Boy Pakorn ដែលគ្រប់គ្នាលើកថាជាក្មេងស្រីសំណាង Wanmai បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចបងៗរបស់ខ្លួនហើយកាលពីពេលថ្មីៗនេះ។
រឿងដំបូងដែល Wanmai សម្ដែងមានចំណងជើងថា "The Lake” ជាភាពយន្តខ្នាតធំថ្មី ដែលគ្រោងបញ្ចាំងក្នុងពេលឆាប់ៗ។ និយាយក្នុងបទសម្ភាសមួយ នាងតូចរូបនេះលើកឡើងថា៖ "នេះជារឿងដែលខ្ញុំចង់សម្ដែង ហើយមនុស្សជាច្រើននឹងមកទស្សនា។ ក្នុងរឿង ខ្ញុំដើរតួក្មេងស្រីម្នាក់ឈ្មោះ «May» ហើយត្រូវរត់គេចពីសត្វចម្លែក។ ខ្ញុំត្រូវសម្ដែងជាភ័យខ្លាច និងរត់រហូត”។
Wanmai នៅបន្ថែមថា៖ "ខ្ញុំចង់ធ្វើដូចបងៗរបស់ខ្ញុំ នៅពេលខ្ញុំមានលុយច្រើន ខ្ញុំនឹងប្រគល់ឲ្យទៅម៉ាក់ ដូចហ៊ា Boy, ហ៊ា Nong និងហ៊ា Pat។ ខ្ញុំជាកូនពៅ អ៊ីចឹងខ្ញុំគឺជាអ្នកចុងក្រោយដែលធ្វើរឿងនេះ។ យើងនឹងចែកគ្នា ព្រោះថាយើងជាគ្រួសារតែមួយ”។
គិតមកទល់ឆ្នាំ ២០១៨នេះ នាងតូច Wanmai មានអាយុ ៦ឆ្នាំហើយ។ នាងគឺជាសំណព្វចិត្តរបស់គ្រួសារ "Chatborirak” ដែលតែងទទួលបានការថ្នាក់ថ្នម និងមើលថែយ៉ាងល្អបំផុតពីម្ដាយ និងបងប្រុសកំលោះសង្ហាទាំង ៣៕