Huawei លេងធម៌ក្ដៅ​លើ​បុគ្គលិក​​បង្ហោះ​លើ Twitter តាម iPhone

  • 2019-01-04 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Huawei នៅក្នុងសប្ដាហ៍នេះ បាន​​ចេញ​វិធានការ​លើ​បុគ្គលិក​របស់​ខ្លួន ដែល​បាន​ប្រើប្រាស់ iPhone ធ្វើការ​បង្ហោះ​នៅ​លើ​បណ្ដាញទំនាក់ទំនង​សង្គម Twitter កាលពី​ថ្ងៃ​ឆ្លងឆ្នាំ​សាកល នា​ពេល​កន្លង​ទៅ។

​Huawei បាន​សម្រេច​ទម្លាក់​តំណែង និង​​កាត់​ប្រាក់​ខែ​​បុគ្គលិក ចំនួន ២​នាក់ ដែល​កាន់​គណនី​ផ្លូវការ​របស់ Huawei ។ បុគ្គលិក​ទាំង២ ត្រូវ​កាត់​ប្រាក់​ខែ​ក្នុង​ម្នាក់ ប្រមាណ​ជាង ៥០០០យ័ន ឬ ៧៣០​ដុល្លារ​អាមេរិក។ ក្នុង​នោះ ម្នាក់​ជា​​ប្រធាន​​ក្រុម​​​ទីផ្សារ​បែប​ឌីជីថល​។ យ៉ាងណាមិញ Huawei បាន​បដិសេធ​ក្នុង​ការបំភ្លឺ ជុំវិញ​​ព័ត៌មាន​នេះ។

ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល ២០១៩ កន្លង​ទៅ​នេះ គណនី​ Marques Brownlee ម្ចាស់ Channel ល្បី​ឈ្មោះ MKBHD បាន​ចាប់​នូវ​កំហុស​​មួយ​ ដោយ​រក​ឃើញ​ថា​គណនី​ផ្លូវការ Huawei Technologies បាន​បង្ហោះ​សារ​អបអរ​ឆ្នាំ​ថ្មី​ដោយ​ប្រើប្រាស់​ទូរសព្ទ iPhone ​ជាប់​ដោយ​ពាក្យ​ថា​ "via Twitter for iPhone"៕

អានបន្ត៖

ប្រភព៖ Bloomberg | Kley Kley   ប្រែ​សម្រួល៖ លាភ.