ដំណឹង​ល្អ​! ​អ្នក​គាំទ្រ​កម្ពុជា​​អាច​មើល​ La Liga 1|2|3 ដោយ​ Free លើ​ Youtube

  • 2019-01-11 02:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​នៃ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ ឬ​ La Liga បាន​ចេញ​សេចក្ដី​ប្រកាស​តាម​រយៈ​គេហ​ទំព័រ​ Sabay ថា​ចាប់​ពី​ពេល​នេះ​ទៅ​អ្នក​គាំទ្រ​ជា​ច្រើន​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក​នឹង​អាច​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​ LaLiga 1|2|3 ដោយ​ឥត​គិត​ថ្លៃ​លើ​ Youtube។

ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នក​គាំទ្រ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ La Liga នឹង​ធ្វើ​ការ​ Live ការ​ប្រកួត​លើ​ You Tube ឲ្យ​ប្រទេស​ចំនួន​១៥៥​មើល​ការ​ប្រកួត​ Free ថែម​ទាំង​មាន​អ្នក​អត្ថាធិប្បាយ​ជា​ភាសា​អង់គ្លេស​ផង​ដើម្បី​ឲ្យ​អ្នក​មើល​ងាយ​យល់​ និង​បាន​ជ្រាប​ពី​ព័ត៌មាន​នានា​ដែល​ប្រាប់​ដោយ​ពិធីករ។

កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​មក​ពី​ទ្វីប​ទាំង​៦​ (អាហ្វ្រិក, អាស៊ី​-អូស្យានី​,​ អឺរ៉ុប និង​អាមេរិក​ទាំង​ពីរ) ដែល​អាច​មើល​ក្របខ័ណ្ឌ​ LaLiga 1|2|3 ដោយ​ឥត​គិត​ថ្លៃ។​ គួរ​បញ្ជាក់​ថា​ LaLiga 1|2|3 ឬ The Segunda División គឺ​ជា​ក្របខ័ណ្ឌ​លំដាប់​ទីពីរ​របស់​អេស្ប៉ាញ​ដែល​មាន​ក្រុម​ខ្លាំង​ៗ​កំពុង​ប្រកួត​ប្រជែង​ដូចជា RC Deportivo, Real Zaragoza, Malaga, CA Osasuna និង​ Cadiz CF ជា​ដើម៕

អត្ថបទ៖ វីរ័ត្ន