បង្ហាញមុខតារាល្បីៗ៤គូដែលអ្នកគាំទ្រចង់ឲ្យមានដំណឹងល្អឆាប់ៗក្រោយប្រកាសស្រលាញ់គ្នា

  • 2019-02-06 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាសុទ្ធតែជាតារាល្បីៗជួរមុខក្នុងប្រទេសកម្ពុជា ក្រោយពី​សារភាព​ពី​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ​ មិនត្រឹមប៉ុណ្នឹងទេពួកគេតែងតែសាងភាពផ្អែមល្ហែមតែងទៅណាមកណាជាណាមកណាជាមួយគ្នាជាញឹកញាំប់ផងដែរមិនថាការងារ ជីវិតឯកជន ទាំងដំណើរកម្សាន្តក្នុងនិងក្រៅប្រទេសទេមានគូខ្លះក្នុងចំោមអ្នកទាំង៤គូគូខ្លះរហូទចាបដៃគូជំនួញជាមួយគ្នាទៅទៀត។ពិសេស​តារា ៤ ​គូ ​ក្នុងសិល្បៈខ្មែរ កំពុង​ត្រូវបាន​មហាជន​ និង អ្នកគាំទ្រជាច្រើន​អន្ទះសាចង់ឃើញ​ពួកគេ​ឆាប់​មាន​ដំណឹង​ល្អឆាប់ៗផងដែរព្រមសង្កេតឃើញពួកគេពិតជាសាកសមនិងគ្នាខ្លាំងណាស់ទាំំងស្អាតទាំងសង្ហារសមគ្នាតែមកដូជគូពីបុព្វេផងដែរ ។​ រួមមានដូចជា៖​

គូទី១៖ងួន ចាន់​ដេវីត និង ទេព បូ​ព្រឹក្សអាជីពអ្នកចម្រៀងតែមួយ ហើយថែមទាំំងបោះទុនបើកជំនួញតែមួយជាមួយគ្នាទៀត៖ បើមើលងាក​មក​ចំណង​ស្នេហ៍​របស់ ងួន ចាន់​ដេវីត និង ទេព បូ​ព្រឹក្ស ក៏​កាន់តែ​ផ្អែមល្ហែម​ និង​ ស៊ីជម្រៅណាស់ដែរ ដោយជារឿយៗពួកគេ​តែង​បង្ហាញ​ភាពស្និទ្ធស្នាល​ និង ​កាយវិការ​ដូច​ប្តី​ប្រពន្ធទៅហើយ ។​ ​ អ្នកគាំទ្រ ជាច្រើនសុទ្ធតែ​ចង់ឱ្យ​ពួកគេឆាប់​មាន​ថ្ងៃ​ល្អ ។ ថ្ហើយមីៗ​នេះ ងួន ចាន់​ដេវីត ទើប​សាក់​រូប ទេព បូ​ព្រឹក្ស ជាប់​នៅ​ដើមដៃ​ខាងស្តាំ​របស់លោកទៀតផងដែលបញ្ចាក់ថាលោកពិតជាស្រលាញ់តារាស្រីរូបនេះខ្លាំងបំផុតផងដែរ។

គូទី២៖ ខាត់ វៃហាំង និង ស៊ីន យូប៊ីនពួកគេក៏អាជីពជាតារាសម្តែងតែមួយហើយថែមទាំងល្បីដូចគ្នាទៀត ៖ ​មិន​ត្រឹម​ជា​ដៃគូ​ការងារទេ ​ចុងក្រោយ​នេះ​តារា​សម្តែង​រូប​ស្រស់​មួយគូ​បានប្រកាសថា​ពួកគេ​កំពុងស្វែងយល់ចិត្ត​ថ្លើម​គ្នា​ទៅវិញទៅមក ។ មាន​អ្នកគាំទ្រ​មិនតិច​ទេ​ដែល​សាទរ​ចំពោះ​ការប្រកាស​របស់លោក ខាត់ វ៉ៃ​ហាំង និង​ ស៊ីន យូ​ប៊ី​ន ។ មហាជន​ជាច្រើន​សុទ្ធតែ​ចង់ឱ្យ​តារា​ទាំងពីរឆាប់​មាន​ដំណឹង​ល្អ ​ព្រោះពួកគេ​ត្រូវបាន​គេ​ចាត់ទុកថា​ជាគូដ៏ស័ក្តិសម​ទាំង​ព្រម​ មិន​ថា​រូប​ស​ម្ប​តិ្ត​ និង ​វ័យ ។

គូទី៣៖ សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទទោះពួកគេមានអាជីពផ្ទុយគ្នាម្នាក់ជាកីឡាម្នាក់ជាតារាសម្តែងក្តី ៖ មិ ពិសេសទោះបីជាខាងស្រីមិននបាន​សារភាព​ក៏ពិតមែន​ តែ​តាមរយៈ​កាយវិការ​ និង ​រូបថត​ស្វី​ត​ស្វី​តរបស់ សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ ត្រូវបាន​គេ​ដឹងថា​ជា​គូស្នេហ៍​នឹង​គ្នាប្រាកដណាស់ ។ អ្វីដែល​ចាប់អារម្មណ៍ ពួកគេទើបតែថតរឿងខ្លីពីប្រវត្តិស្នេហ៍ដំបូងរបស់ពួកគេថ្មីឲ្យខាងផលិតកម្ម Town​ ហើយទោះបីមាន​វ័យ​ច្រើន​ និង​ ជា​អ្នកមេម៉ាយ​កូន​មួយ​ក៏​ពិតមែន តែ​អ្នកគាំទ្រ​ជាច្រើន​សុទ្ធតែ​ចង់ឃើញ​ថ្ងៃ​មង្គល​របស់ សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ ​។ ​

គូទី៤៖សួស វី​សា និង ថមមីមួយតារាសម្តែងនិងមួយទៀតជាតារាចម្រៀង ៖ ក្រោយភ្ជាប់​ចំណង​ស្នេហ៍​ជាមួយគ្នា​ដល់​ទៅ​បួន​ឆ្នាំ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សួស វី​សា ទើប​ដាច់ចិត្ត​ទម្លាយ​ថា​តារា​សម្តែង ថម​មី ជា​គូស្នេហ៍​របស់​នាង​នៅក្នុង​ថ្ងៃ​ខួប​នៃ​ក្តីស្រឡាញ់​រយៈពេល​បួន​ឆ្នាំរបស់​ពួកគេ ​។ ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ហើយក៏មាន​អ្នកគាំទ្រ​ជំរុញ​ឱ្យ​ពួកគេ​ឆាប់​រក​ថ្ងៃ​មង្គល​ផងដែរ ។​ អ្វីដែលេពិសេសទៅតនេះគឺពួកគេទាំំង២ដឹកដៃគ្នាទៅសម្តែងនៅឯប្រទេសជាមួយកូរ៉េជាមួយគ្នាហាក់ដូជជាស្វាមីភិរិយាទើបការថ្មោងថ្មីផងដែរ ៕

រូបភាពយកពី FB Page & IG៖ តារានិមួយៗ

អត្ថបទ៖ សិរីរត្នន៍