Sony ចាប់​ដៃគូ​ជាមួយ Light ​ផលិត​កាមេរ៉ា​ចាប់​ពី​ ៤គ្រាប់​ឡើង

  • 2019-02-23 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ចាប់​ដៃគូ​​នឹង​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ថតរូប Light ជា​ផ្លូវ​ការ​ហើយ ដើម្បី​ផលិត​កាមេរ៉ា​ចាប់​ពី​បួន​គ្រាប់​ឡើង បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​​ខ្លួន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Gsmarena។

បើ​តាម​សម្ដី​របស់​លោក Aric Marshall ប្រធាន​ផលិតផល​នៃ​ក្រុមហ៊ុន​អាមេរិក Light ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ពណ៌ និង sensor ចាប់​សញ្ញា​ពណ៌ អាច​ជួយ​ឱ្យ​អ្នកប្រើប្រាស់ ថត​រូប​បាន​ច្បាស់​លំអិត​ល្អ។ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​មុន មាន​ចចាមអារ៉ាម​ថា Light ​​ដៃគូ​របស់ FIH Mobile ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ​ហ្វាំងឡង់​ HMD ដែរ​នោះ អាច​នឹង​មាន​បំពាក់​កាមេរ៉ា​លើ Nokia 9 PureView។ ទូរសព្ទ Nokia 9 PureView ថ្មី ដែល​​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ នឹង​បំពាក់​កាមេរ៉ា ៥៕ ​

ទូរសព្ទ Light មានកាមេរ៉ា ១៦គ្រាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ