Galaxy Fold ដក​រន្ធ​ដោត​កាស​តាម Apple តែ​មាន​ថែម​កាស​ឥត​ខ្សែ​ក្នុង​ប្រអប់​ឥត​គិត​ថ្លៃ

  • 2019-02-22 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្រៅ​ពី​រចនាបថ​រូបរាង​ដ៏​ប្លែក​របស់ Galaxy Fold ​ក្រុមហ៊ុន​ Samsung ក៏​បាន​កំណត់​ស្មាតហ្វូន​ម៉ូឌែល​នេះ ជា​ជំនាន់​ដំបូង​របស់​ខ្លួន​ដែល​ពុំ​មាន​ប្រើប្រាស់​រន្ធ​ដោត​កាស។ ជា​រឿង​សាមញ្ញ​សម្រាប់​អតិថិជន​ Apple ខណៈ​ក្រុមហ៊ុន​អាមេរិក​បំបាត់​មុខងារ​នេះ​ចោល​តាំង​ពី​ជំនាន់ iPhone 7 កាល​ពី​ឆ្នាំ ២០១៦ ​មក​ម្ល៉េះ។

យ៉ាងណាមិញ​សម្រាប់ Galaxy Fold នៅ​ផ្នែក​ខាង​ក្រោម​ម៉ាស៊ីន​គឺ​មាន​ត្រឹម​រន្ធ​បញ្ចេញ​សំឡេង និង​រន្ធ​សាក​ USB-C ​តែ Samsung មិន​ដើរ​ទីផ្សារ​ដូច Apple នោះ​ទេ ដោយ​ខ្លួន​បាន​សម្រេច​ថែម​កាស​ឥត​ខ្សែ​ Galaxy Buds មក​ជាមួយ​ក្នុង​ប្រអប់​ស្រាប់។

បញ្ជាក់​ថា​តម្លៃ​ស្មាតហ្វូន​បត់​បាន​សេរ៊ី​ឆ្នាំ ២០១៩ របស់ Samsung មាន​តម្លៃ ១ ៩៨០ ដុល្លារ​សម្រាប់​ទីផ្សារ​បរទេស និង​មាន​បើក​លក់​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ២៦ មេសា​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម