តុលាការ​ចិន​បញ្ជា​ឱ្យ​គ្រួសារ​អ្នកបើកតាក់ស៊ី សងជិត ១០ម៉ឺនដុល្លារក្រោយរំលោភសម្លាប់នារីអ្នកដំណើរ

  • 2019-03-03 06:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្តាយ​របស់​អ្នកបើកបរ​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី Didi ម្នាក់​ដែល​បាន​រំលោភ និង សម្លាប់​អ្នកដំណើរ​នារី​ ត្រូវ​បាន​តុលាការ​ចិន​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ដល់​គ្រួសារ​ជន​រងគ្រោះ​ចំនួន ៦២០ ០០០ យ័ន (៩២ ៧០០ ដុល្លារ​អាមេរិក)។ នេះ​បើ​តាម The South China Morning Post បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

លោក Liu Zhenhua អាយុ ២៧ ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទន្លេ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ផ្តាច់​ជីវិត​ខ្លួន​​ឯង​បន្ទាប់​ពី​បាន​សម្លាប់​ នាង Li Mingzhu (លី មីងហ្ស៊ូ) វ័យ​២១​ឆ្នាំ ជា​អូតេស​លើ​យន្តហោះ​ រស់​នៅ​ក្នុង​ខេត្ត​ហឺណាន​​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន។

ការ​ស្លាប់​របស់​នាង​មីងហ្ស៊ូ បាន​ពញ្ញាក់​ប្រជាជន​ចិន​អំពី​សុវត្ថិភាព​​របស់ Didi ដែល​ជា​ App ហៅ​តាក់ស៊ី​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​ចិន។

សារព័ត៌មាន​ក្នុង​ស្រុក Thepaper.cn បាន​រាយការណ៍​ថា​កាល​ពី​សប្តាហ៍​មុន​​ថាតុលាការ​​បាន​បង្គាប់​ឲ្យ​ឪពុក​ម្តាយ​ជនល្មើស​ដែល​បាន​សម្លាប់​ខ្លួន​សង​សំណង​ទៅ​គ្រួសារ​ជន​រងគ្រោះ​បើ​ទោះ​បី​ជា​ឧក្រិដ្ឋជន​បាន​ធ្វើ​អត្តឃាត​ក៏​ដោយ​ក្តី។

តុលាការ​បាន​និយាយ​ថា​ការ​ទូទាត់​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១០ ថ្ងៃ​ក្រោយ​តុលាការ​ចេញ​បង្គាប់។ តុលាការ​ក៏​បាន​រក​ឃើញ​ថា​ឪពុក​របស់​ជនល្មើស​មាន​ចេតនា​លាក់បាំង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​សុំ​​តុលាការ​​បង់​ប្រាក់​សំណង​ទាប​ជាង​នេះ។

លោក​បាន​​ប្រាប់​តុលាការ​ថា​ផ្ទះ​មួយ​របស់​គាត់​លក់​ទៅ​ឱ្យ​អ្នកភូមិ​ក្នុង​តម្លៃ​ទាប​បំផុត ប៉ុន្តែ​អ្នកភូមិ​បាន​បដិសេធ​មិន​ទិញ​ឡើយ។ ប្រភព​ខាង​លើ​បន្ត។

ប៉ុន្មាន​ខែ​ក្រោយ​ក្រោយ​ករណី​រំលោភ​សម្លាប់​លើ​នារី​ធ្វើ​ការ​លើ​យន្តហោះ អ្នកបើកបរ Didi ម្នាក់​ទៀត​បាន​សារភាព​ថា​បាន​រំលោភ​និង​សម្លាប់​នារី​អាយុ ២០ ឆ្នាំ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​ហ្សេជាំង​ភាគ​ខាង​កើត​ប្រទេស​ចិន។

The South China Morning Post បាន​រាយការណ៍​កាល​ពី​ខែ​សីហា​ថា​យោងតាម​កំណត់ត្រា​របស់​តុលាការ​ អ្នកបើកបរ Didi ត្រូវ​បាន​កាត់​ទោស​ចំពោះ​ករណី​រំលោភ​យ៉ាង​ហោច​ណាស់​លើស​ពី​១០​ករណី​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​នេះ។

ក្រោយ​ផ្ទុះ​កំហឹង​ជា​សាធារណៈ​អំឡុង​ខែ​សីហា Didi ដែលជាក្រុមហ៊ុន start-up មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ផ្អាក​សេវា​របស់​ខ្លួន​មួយ​រយៈ ដើម្បី​បង្កើន​វិធានការ​សុវត្ថិភាព​រួមទាំង​ការណែនាំ​ឱ្យ​មាន​ការ​ស្កេន​មុខ​ជា​ចាំបាច់​សម្រាប់​អ្នកបើកបរ​ទាំងអស់៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម