មិន​ឲ្យ​ចាញ់​ចិត្ត Facebook កម្មវិធី Viber ចេញ​មុខងារ Dark Mode បន្ត​កន្ទុយ​គ្នា

  • 2019-03-07 02:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ Viber បាន​ប្រកាស​ជា​ផ្លូវការ​លើ​បណ្តាញ​សង្គម Twitter សម្រាប់​ការ​អាប់ដែត​កំណែ​កម្មវិធី​ផ្ញើ​សារ​ថ្មី​របស់​ខ្លួន ជាមួយ​មុខងារ​ធ្វើ​ឲ្យ​ផ្ទៃ​ក្រោយ​ងងឹត Dark Mode ដូច Facebook បើក​ឲ្យ​ប្រើប្រាស់​លើ Messenger នា​ពេល​កន្លង​ទៅ​។

បច្ចុប្បន្ន​កំពុង​បើក​ឲ្យ​ប្រើ​សម្រាប់​ម្ចាស់​ស្មាតហ្វូន Android ដោយ​ទាមទារ​ឲ្យ​អ្នក​អាប់ដែត​កម្មវិធី Viber ទៅ​កាន់​ជំនាន់​ក្រោយ​បង្អស់​សិន ហើយ​ចូល​រក​មុខងារ Dark Mode បាន តាម​រយៈ​ទីតាំង More > Settings > Appearance ។ សម្រាប់​ប្រព័ន្ធ iOS ខាង​ក្រុមហ៊ុន Viber ក៏​បង្ហើប​ថា​នឹង​មក​ដល់​នា​អំឡុង​ពេល​ ២ សប្តាហ៍​ខាង​មុខ​ទៀត។

រំឭក​ថា​មុខងារ Dark Mode បាន​ផ្ទុះការពេញ​និយម​ខ្លាំង​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លេច​ឲ្យ​ប្រើប្រាស់​នៅ​លើ​កម្មវិធី​ផ្ញើសារ Messenger។ អត្ថប្រយោជន៍​របស់​វា​ក្រៅ​ពី​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម ទៀត​សោត​ក៏​ជួយ​ការពារ​ភ្នែក​អ្នក​ពី​ការ​រង​ពន្លឺ​ខ្លាំង និង​បញ្ចៀស​ការ​រំខាន​ភ្នែក​អ្នក​ដទៃ​អំឡុង​ពេល​ចូល​ដំណេក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា