អ្នក​ជំនាញ Hack កុំព្យូទ័រ​​មួយ​គ្រឿង​ឲ្យ​មើល​ស្តែងៗ ឡើង​ស្លុត​អារម្មណ៍​!

  • 2019-03-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ូ ផាន់ណារិទ្ធ ដែល​គេ​ស្គាល់​ជា​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បាន​យក​កុំព្យូទ័រ​រងគ្រោះ​មួយ​គ្រឿង​មក​ hack ឲ្យ​មើល​ស្តែងៗ​ក្នុង​កម្មវិធី Tech Startup កន្លងទៅ ដើម្បី​​ពញ្ញាក់​អារម្មណ៍​​​ការ​ស្វែង​យល់​ពី​ភាព​ងាយរងគ្រោះ​ការ​វាយប្រហារ​របស់​ឧក្រិដ្ឋជន។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​បាន​លើក​ឡើង​ថា សន្តិសុខ​បច្ចេកវិទ្យា​ដូចជា​ជំងឺ​ដែល​ត្រូវ​ការ​ថ្នាំ​ព្យាបាល​ជា​ប្រចាំ។

នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា "ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សន្តិសុខ McAfee និង​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (CSIS) បង្ហាញ​ថា ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់​ចន្លោះ​ពី ៤៥០ ប៊ី​លាន​ដុល្លារ ដល់ ៦០០ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017។

បទល្មើស​បច្ចេកវិទ្យា​គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​ជា​បញ្ហា​ធំ​បំផុត​មួយ​របស់​មនុស្សជាតិ។

ទស្សនា​ការវីដេអូ​ទាំង​អស់គ្នា៖

ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​អាច​កើត​ឡើង​គ្រប់​ពេល ហើយ​គ្រប់​ស្ថាប័ន​ទាំង​អស់​​អាច​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។ បើ​តាម​សមាគម​បច្ចេកវិទ្យា​ទូរគមនាគមន៍​កម្ពុជា អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ប្រព័ន្ធ​សន្តិសុខ។

លោក Steven Path ប្រធាន​សមាគម ICT លើក​ឡើង​ថា បញ្ហា Cyber Security ជា​រឿង​ធ្ងន់ធ្ងរ។ ម្ចាស់​អាជីវកម្ម​មួយ​ភាគ​ធំ​មិន​សូវ​ខ្វាយខ្វល់ ដោយសារ​ពួកគេ​បារម្ភ​ពី​ការ​ចំណាយ។ បន្ថែម​ការ​ព្រួយ​បារម្ភ លោក​បាន​ដាស់តឿន​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវ​គិតគូរ​ឡើងវិញ​លើ​ប្រព័ន្ធ​សុវត្ថិភាព ដើម្បី​បញ្ចៀស​ការ​ខូចខាត​មើល​មិន​ឃើញ ដែល​មិន​ត្រឹម​ខាតបង់​ដល់​ម្ចាស់​អាជីវកម្មបាត់បង់​ទំនុក​ចិត្ត​ដល់​អតិថិជន វា​ក៏​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ​ទាំងមូល៕

អានអត្ថបទ​បន្ទាប់៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី