ធ្លាប់​ឮពាក្យ"បុក​ប្រូក្រាម"ដឹង​មាន​ន័យ​ដូច​ម្ដេច​អត់?

  • 2017-08-21 04:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុក​ប្រូក្រាម​គឺ​ជា​ភាសា​ពេញនិយម​មួយ​​ដែល​គេ​ហៅ​នៅ​តាម​ហាង​ឬ​កន្លែង​ជួសជុល​ទូរសព្ទ​។ បុក​ប្រូក្រាម​តាមន័យ​គឺ​​ការ​ដំទ្បើង Version ថ្មី​លើ​ប្រព័ន្ធ​ដំណើរការ​ទូរសព្ទ​ដែល​ក្រុមហ៊ុន​ទូរសព្ទ​នានា​បាន​ចេញ​កំណែ​ប្រែ​ថ្មី​ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ​អាប់ដេត។

ការ​បុក​ប្រូក្រាម​ក៏​​និយាយ​សម្តៅ​នៅ​ពេល​ទូរសព្ទ​​មាន​បញ្ហា​គាំង​ឬ​ដំណើរ​ការ​មិន​ប្រក្រតី ដែល​ត្រូវ​ការ Restore ឡើង​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហៀង ជា​ជាង​ទូរសព្ទ​នៅ​ក្នុង​ហាង​មួយ​កន្លែង​នៅ​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម។

ទូរសព្ទ​ដែល​គាំង​ឬ​មាន​បញ្ហា​ធ្ងន់ធ្ងរ​មិន​អាច​ប្រើប្រាស់ គេ​ចាំបាច់​ត្រូវ​ធ្វើការ Restore ដើម្បី​ឲ្យ​ទូរសព្ទ​អាច​ដំណើរការ​ថ្មី​ឡើង​វិញ។

ជាង​ជួសជុល​ទូរសព្ទ​លើក​ឡើង​ថា ការ​បុក​ប្រូក្រាម​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​លឿន និង​អាច​ប្រើ​ប្រាស់​កម្មវិធី​ថ្មីៗ​ជំនាន់​ក្រោយ​។ វា​បាន​បង្កើត​មុខងារ​ថ្មីៗ​នៅ​លើ​ទូរសព្ទ​និង​បាន​ផ្លាស់​ប្តូរ​ផ្ទៃ​ icon កាន់​តែ​ទាក់ទាញ។

ការ​អាប់ដេត​ថ្មី អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កម្មវិធី​ចាស់ៗ​ដែល​យើង​បាន​ប្រើប្រាស់​ពីមុន​ដូច្នេះ​ចាំបាច់​ត្រូវ​អាប់ដេត​កម្មវិធី​ទៅតាមVesion ថ្មី​នេះ​ដែរ។ តែ​វា​ក៏​មិន​មាន​បញ្ហា ប្រសិន​ជា​អ្នក​មិន​ចង់​អាប់ដេត​​ Vesion ថ្មី​នេះ។

ជាង​ជួសជុល​ទូរសព្ទ​រូប​នេះ​បន្ត​ថា ការ​អាប់ដេតខុស​គ្នា​តាម​ប្រព័ន្ធប្រតិបត្តិ​ការ​របស់​ទូរសព្ទ។ ដើម្បី​អាប់ដេត​គួរ​តែ​ធ្វើ​ការ​តាម​ប្រើ​កុំព្យូទ័រ​ព្រោះ​​កុំព្យូទ័រ​មាន​សុវត្ថិភាព និង​ដំណើរការ​បាន​លឿន​ជៀសវាង​មាន​បញ្ហា​ជាប់​គាំង​នៅ​ពេល​កំពុង​ដំណើរ​ការ​អាប់ដេត។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី