មក​ស្គាល់​ពី រាជធានី/រដ្ឋធានី​របស់​ប្រទេស​នានានៅ​ក្នុង​អាស៊ាន

  • 2019-03-13 13:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ រាជ​ធានី/រដ្ឋធានី​របស់​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៖

១. ប្រទេស​ប្រ៊ុយណេ៖ មាន​រាជធានី​តាំង​នៅ​ ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់​ (Bandar Seri Begawan)។

២. ប្រទេស​កម្ពុជា៖ មាន​រាជធានី​តាំង​​ទី​នៅ​ ទីក្រុង​ភ្នំពេញ។

៣. ប្រទេស​ឥណ្ឌូណេស៊ី៖ មាន​រដ្ឋធានី​តាំង​ទី​នៅ ទីក្រុង​ហ្សាកាតា​ (Jakarta)។

៤. ប្រទេស​ឡាវ៖ មាន​រដ្ឋធានី​តាំង​ទី​នៅ ទីក្រុង​វៀងចន្នន៍។

៥. ប្រទេស​ម៉ាឡេស៊ី៖ មាន​រាជធានី​នៅ ទីក្រុង​កូឡាឡាំពួរ។

៦. ប្រទេស​មីយ៉ាន់ម៉ា៖ មាន​រដ្ឋធានី​តាំង​នៅ ទីក្រុង​ Nay Pyi Taw។

៧. ប្រទេស​ហ្វីលីពីន៖ មាន​រដ្ឋធានី​តាំង​នៅ​ ទីក្រុង​ម៉ានីល។

៨. ប្រទេស​សិង្ហបុរី៖ មាន​រដ្ឋធានី​តាំង​នៅ ទីក្រុង​សាំងហ្គាពួរ។

៩. ប្រទេស​ថៃ៖ មាន​រាជធានី​តាំង​ទី​នៅ ទីក្រុង​បាងកក។

១០. ប្រទេស​វៀតណាម៖ មាន​រដ្ឋធានី​តាំង​ទី​នៅ ទីក្រុង​ហាណូយ៕

ប្រភព៖ asean,org

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម