ត្រូវប៉ាន់បណ្ដោយ! ដីឡូត៍នៅកំបូល កំពុងបើកការដ្ឋានថ្មី ចុះតម្លៃ ២០០០ដុល្លារ
- 2019-03-18 04:22:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវប៉ាន់បណ្ដោយ! ដីឡូត៍នៅកំបូល កំពុងបើកការដ្ឋានថ្មី ចុះតម្លៃ ២០០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន CUS LAND ដែលមានគម្រោងផ្ទះល្វែង និងដីឡូតិ៍ មានទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញបានបើកកម្មវិធីលក់បញ្ចុះតម្លៃ ២០០០ ដុល្លារដើម្បីរួមចំណែកអបអរសាទរពីធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
នេះជាឳកាសពិសេសសម្រាប់អ្នកដែលចង់បានដីសម្រាប់សាងសង់លំនៅដ្ឋានក្នុងតំបន់មានសក្ដានុពល ដែលមានលក្ខណៈពិសេសៗដូចជា មានបណ្ដាញផ្លូវបេតុងធំទូលាយ និងរឹងមាំ មានបណ្ដាញអគ្គិសនី (ភ្លើងរដ្ឋ) ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន មន្ទីរពេទ្យ រោងចក្រ សួរច្បារ កន្លែងរៀបអាពាហ៍ពិពាហ៍ និងមានមនុស្សកុះកររស់នៅស្រាប់។ ក្រៅពីនោះ គម្រោងនេះស្ថិតនៅក្បែរផ្លូវជាតិលេខ ៤២ និងផ្លូវ ៦០ ម៉ែត្រ ដែលជាតំបន់អភិវឌ្ឍ និងមានការធានាទិញវិញក្នុងតម្លៃចំណេញ ១៥% នៃប្រាក់ដែលបានវិនិយោគរយៈពេល ១ ឆ្នាំ។
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន CUS LAND គ្រោងសង់ផ្ទះតម្លៃសមរម្យជាង ៣០០០ ល្វែង ដែលមានតម្លៃចាប់ពីជាង ២០ ០០០ ដុល្លារឡើងទៅ និងអាចអោយអតិថិជនទិញបង់រំលោះក្នុងលក្ខខណ្ឌងាយស្រួល គ្មានការប្រាក់ និងមានលក់ដីឡូដ៍តម្លៃសមរម្យ។
គម្រោងផ្ទះល្វែង និងដីឡូតិ៍ ក្រុមហ៊ុន CUS LAND មានទីតាំងស្ថិតនៅក្នុងតំបន់កំពុងមានសក្ដានុពល ក្នុងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទាក់ទងតាមលេខទូរសព្ទ៖ 070 516 888/ 092 516 888 ឬទៅកាន់ការិយាល័យ CUS ស្ទឹងមានជ័យ, និងការិយាល័យនៅតាមការដ្ឋាននីមួយៗ៕