​ក្រុម​កីឡា​តុង​ហ្គីល​ម៉ូដូ​៩​រូប​ទន្ទឹង​​ប្រាក់​រង្វាន់​​​ដល់​ពេល​នេះ​ជិត​២​ឆ្នាំ

  • 2019-03-20 03:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​កីឡាករ​-​កីឡា​ការិនី​ តុង​ហ្គីល​ម៉ូដូ ចំនួន ៩ រូប កំពុង​ទន្ទឹង​រង់​ចាំ​ប្រាក់​រង្វាន់​ដែល​ខ្លួន​ ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Tong il Mo Do Championship 2017 នៅ​ឈៀង​ម៉ៃ​​ប្រទេស​ថៃ​កាល​ពី​ខែ​សីហា។ ​

កីឡាករ​-កីឡា​ការិនី

ក្រុម​កីឡាករ​ទាំង៩​ពេល​នេះ​កំពុង​ទន្ទឹង​រង់​ចាំ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​របស់​ខ្លួន ​ដែល​បាន​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ។ រហូត​មក​ដល់​ពេល​នេះ​ពូក​គេ​មិនទាន់​ដឹង​ច្បាស់​​ថា ​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ឬ​យ៉ាង​ណា​នោះ​ទេ។ ជាង​នេះ​ទៅទៀត​គេ​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​រង់ចាំ​យូរ​នេះ​ដែរ។

​ជាមួយ​គ្នា​នោះ​​ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ​ពន្យល់​រឿង​នេះ​ថា ប្រាក់​រង្វាន់​ដែល​កីឡាករ​-​កីឡា​ការិនី​ទាំង​នោះ​ឈ្នះ នឹង​ទទួល​​បាន​ការ​លើក​ទឹក​ចិត្ត ១០០ % បើសិន​ពួក​គេ​បាន​រៀប​ចំ​ឯក​សារមុន​ពេល​​ចេញ​ទៅ​ប្រកួត​ត្រឹមត្រូវ​តាម​គោលការណ៍​។ ប៉ុន្តែ​បើ​សិន​​មិន​បាន​រៀប​ចំ​ត្រឹមត្រូវ​តាម​គោលការណ៍​ទេ​ នោះ​គឺ​មិន​បាន​ឡើយ។

ទាក់​ទង​រឿង​ឯក​សារ​រៀបចំ​ចេញ​ទៅ​ប្រកួត​​នេះ​ លោក ចំរើន សុផល ​អគ្គលេខាធិការ​​សហព័ន្ធ​​មិន​អាច​ទាក់​ទង​បាន​ទេ ពី​ព្រោះ​ជាប់​​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​។ ​ស្រប​ពេល​លោក ឈួន ចន្ថា គ្រូ​បង្វឹក​​ប្រភេទ​កីឡា​មួយ​នេះ​បាន​បញ្ជាក់​មក​កាន់ Sabay យ៉ាង​ច្បាស់​ថា ​លោក​បាន​ប្រឹងប្រែង​​សាកសួរ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​​ចង់​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​-​កីឡា​ការិនី​របស់​ខ្លួន​។ ចំណែក​រឿង​ឯកសារ​​លោក​បាន​អះអាង​ថា គឺ​ត្រឹម​ត្រូវ ១០០ % ​ដោយ​ឆ្លង​កាត់​អគ្គនាយក​ដ្ឋាន​កីឡា​។

សូមទស្សនា​វីដេអូខាងក្រោម៖

ឈ្មោះ​កីឡាករ​-​កីឡា​ការិនី​ ដែល​ឈ្នះ​មេដាយ​

  • កីឡាករ​ ស៊ឹម ប៊ុន​ស្រ៊ុន ឈ្នះ​មេដាយ​មាស

  • ​​​​​ហុង គឹម​ហួយ ឈ្នះ​មេដាយ​ប្រាក់

  • ហ៊ួ ប៉េងលៀប ឈ្នះ​​មេដាយ​ប្រាក់​

  • ញិល យ៉ុត​អ៊ឹល ឈ្នះ​មេដាយ​សំរឹទ្ធ​

  • ស៊ីថា ស្រី​លីន ឈ្នះ​មេដាយ​សំរឹទ្ធ​

  • ប៉ូច វឌ្ឍនា ឈ្នះ​មេដាយ​សំរឹទ្ធ​

  • សួន កូស៊ីល ឈ្នះ​មេដាយ​ប្រាក់​

  • ម៉ាន ស៊ីម៉ា ឈ្នះ​មេដាយ​សំរឹទ្ធ​

  • វិញ្ញាសា​ក្រុម​បុរស​​សម្ដែង​​ ឈ្នះ​មេដាយ​មាស

  • វិញ្ញាសា​សម្ដែង​ក្រុម​នារី ឈ្នះ​មេដាយ​សំរឹទ្ធ​

ស៊ឹម ប៊ុន​ស្រ៊ុន ឈ្នះ​មេដាយ​មាស

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី