ល្បីស្អាតគ្រប់ជ្រុងមែន តែ ៩ចំណុចពីសិង្ហបុរីនេះធ្វើឲ្យអ្នករំភើបបំផុតគ្រាន់តែនឹកដល់
- 2019-03-22 05:28:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីស្អាតគ្រប់ជ្រុងមែន តែ ៩ចំណុចពីសិង្ហបុរីនេះធ្វើឲ្យអ្នករំភើបបំផុតគ្រាន់តែនឹកដល់
ចន្លោះមិនឃើញ
ប្រទេស សិង្ហបុរី ឬ សាំងហ្គាពួរ គឺជាប្រទេសតូច តែខ្លាំង មានប្រជាជនជម្រុះជាតិសាសន៍ និងប្រមូលផ្តុំវប្បធម៌ អរិយធម៌សម្បូរបែប ត្រូវបានពិភពលោកទទួលស្គាល់ថាពិតជាជឿនលឿន មិនចាញ់បស្ចិមប្រទេសឡើយ។ បច្ចុប្បន្នកូននាគអាស៊ីមួយនេះ បានក្លាយជាប្រទេសដែលគួរឲ្យចង់រស់នៅបំផុត Topping Mercer’s 2018 survey as Asia’s most liveable city ជាមួយស្តង់ដាររស់នៅខ្ពស់ ទំនើបស៊ីវិល័យ ទីផ្សារការងារទូលំទូលាយ និងជាកន្លែងកម្សាន្តយ៉ាងសម្បូរបែបផងដែរ។
សម្រាប់ជនជាតិខ្មែរយើង ពេលនិយាយដល់សិង្ហបុរី គេតែងនឹកស្រមៃចង់ទៅ ទោះជាអ្នកខ្លះធ្លាប់បានទៅលេងរួចហើយក្តី ទៅម្តងទៀតក៏មិនធុញទ្រាន់ដែរ ព្រោះប្រទេសនេះតែងមានអ្វីថ្មីរហូត និងជឿនលឿនប្រែប្រួលយ៉ាងឆាប់រហ័ស មិនថាជាការរៀបចំតុបតែង ទីក្រុងបង្កើតសោភណភាពស្អាតៗឡើង។
តោះ! មកមើលថាមានអ្វីខ្លះដែលគួរឲ្យចាប់ចិត្តបំផុតនៅ សិង្ហបុរី ៖
១. ប្រលានយន្ត Changi៖ ប្រលានយន្តហោះអន្តរជាតិរបស់សិង្ហបុរី ត្រូវបានជាប់លេខ ១លំដាប់ពិភពលោក រយៈពេល ៦ឆ្នាំជាប់គ្នា ថាជាប្រលានយន្តហោះដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកដំណើរ the world’s No. 1 airport for 6 consecutive years។ គ្រាន់តែចុះពីលើយន្តហោះអ្នកនឹងមានជម្រើសការធ្វើដំណើរជាច្រើនដែលមានតម្លៃសមរម្យ ដូចជាតាក់ស៊ី ឡានក្រុង ឬ រថភ្លើងក្រោមដី MRT ជាដើម។ បើចង់សន្សំលុយបានច្រើន អ្នកគួរធ្វើដំណើរតាមឡានក្រុង ឬ MRT ព្រោះវាថោក តែដំបូងគួរសិក្សាពី គន្លងផ្លូវ រថយន្តក្រុង ឬ MRT ឲ្យច្បាស់សិន។ សម្រាប់ព័ត៌មានពី MRT ឬ BUS សូមចូលទៅ TransitLink Ticket Office។
២. ភាពស្រុះស្រួលគ្នារវាងវប្បធម៌ និងជំនឿសាសនាជម្រុះ (ឥណ្ឌា ចិន និងម៉ាឡេស៊ី) ៖ នៅសិង្ហបុរី វាមិនចម្លែកទេ ដែលឃើញមានកន្លែងគោរពបូជាជាច្រើន ដូចជាព្រះវិហារកាតូលិក អារាមចិន វិហារអ៊ីស្លាម ដែលនៅស្រុះស្រួលជាមួយគ្នាយ៉ាងសុខក្សេមក្សាន្ត។ តំបន់វប្បធម៌បែបបុរាណដ៏គួរឲ្យចាប់ចិត្តទាំងនេះ ត្រូវបានឆ្លាក់ឡើងដោយដូនតាដែលមកតាំងទីលំនៅដំបូង ហើយនៅតែរក្សាបាននូវសម្រស់យ៉ាងរស់រវើកក្នុងបរិយាកាសទីក្រុងទំនើបអមដោយអាគារខ្ពស់ស្កឹមស្កៃ។
នេះហើយដែលធ្វើឲ្យ សិង្ហបុរីត្រូវបានពិភពលោកចាត់ទុកជាទីក្រុងពហុវប្បធម៌ Singapore is regarded as one of the world’s most multicultural cities ។ បើអ្នកទៅដល់សិង្ហបុរី កុំរំលងសង្កាត់ ទាំង៣ នេះឲ្យសោះ ព្រោះអ្នកនឹងរីករាយរៀនសូត្រពីវប្បធម៌ខុសប្លែកគ្នានៃប្រជាជនសិង្ហបុរី ដូចជា៖
- **Chinatown**៖ អ្វីដែលធ្វើឲ្យតំបន់នេះទាក់ទាញបំផុតនោះ គឺការលាយឡំគ្នារវាងវប្បធម៌ចាស់ និងថ្មី នៃជនជាតិចិនសិង្ហបុរី ដែលមានតាំងពី អារ៉ាមចិនចំណាស់អាយុរាប់សតវត្ស វិហារអ៊ីស្លាម និង សាលឱសថបុរាណ បារសម័យថ្មី និងហាងអាហារពេញនិយមគ្រប់មុខ យ៉ាងសម្បូរបែបសម្រាប់អ្នកការរៀនសូត្រពីវប្បធម៌ និងម្ហូបអាហារ។
៣. សារមន្ទីរសិល្បៈបុរាណ និងទំនើប សារមន្ទីរប្រវត្តិសាស្ត្រ និង សារមន្ទីរដាយណូស័រ៖ និយាយដល់សារមន្ទីរ សិង្ហបុរី ក៏ឥតខ្ចោះណាស់ដែរ ជាមួយជម្រើសជាច្រើនដែល សុទ្ធសឹងផ្តល់ឲ្យអ្នកនូវចំណេះដឹង និងភាពរំជើបរំជួល ដែលមិនអាចរកបាននៅកន្លែងផ្សេង ដូចជា នៅ សារមន្ទីរវិចិត្រសិល្បៈសិង្ហបុរី [National Gallery Singapore] ដែលមានដាក់តាំងការងារសិល្បៈធំបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងសិល្បៈល្បីៗជាច្រើនទៀតរបស់ពិភពលោក ។ កន្លែងស្វែងយល់ពីសិល្បៈជំនាន់ថ្មីមួយទៀត គឺ សារមន្ទីរវិទ្យាសាស្ត្រសិល្បៈ [Art Science Museum] ដែលជាស្ថាបត្យកម្មដ៏ ប្រណិត មានរាងដូចផ្កាឈូក គឺជាទីតាំងដាក់បង្ហាញសិល្បៈបែបវិទ្យាសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែង ហើយនោះក៏ជាកន្លែងដែលតែងមានពិព័រណ៍សិល្បៈតូចៗ ជាច្រើនផងដែរ។
ធ្លាប់ដឹងអត់ថា នៅសិង្ហបុរី អ្នកអាចទៅមើលឆ្អឹងដាយណូស័រពិតៗ ដោយផ្ទាល់ភ្នែកបាន? មិនបោកទេ ! នៅសិង្ហបុរី ពិតជាមានតាំង គ្រោងឆ្អឹង ដាយណូស័រ ៣ប្រភេទ ដែលមានអាយុជាង ១៥០លានឆ្នាំមកហើយ នៅសារមន្ទីរ Lee Kong Chian Natural History Museum ។
៥. ស្វែងរកបទពិសោធន៍ដ៏រំជើបរំជួលថ្មីៗ នៅសិង្ហបុរី ៖ បើអ្នកចូលមើលប្រណាំងឡានបែបរំជើបរំជួល អ្នកមិនគួរ គួរខកខានឱកាសទៅមើល Grand Prix – the world’s first Formula One night race ដែលជាការប្រណាំងឡាន ហ្វមមូឡាវ័នជាលើកដំបូងបង្អស់របស់ពិភពលោក និងពិធីបុណ្យ glitzy festivities រួមទាំងកម្មវិធីជប់លៀងសប្បាយៗជាច្រើនទៀត។
៦. កន្លែងកម្សាន្តប្រណិតៗលំដាប់ពិភពលោក៖ បើអ្នកនិយមបែបធម្មជាតិ អ្នកគួរទៅលេងកោះ SENTOSA ដែលនៅទីនោះក៏មាន កន្លែងកម្សាន្តដ៏ល្បីឈ្មោះ Universal Studio និង Resort World , និង S.E.A Aquarium ពិភពក្រោមបាតសមុទ្រដ៏ធំបំផុតមួយក្នុងតំបន់អាស៊ី។ ហើយបើអ្នកចង់ស្គាល់សិង្ហបុរីជំនាន់ 1960s អ្នកអាចឡើងជិះទូកធ្វើដំណើរតែ ១០នាទីប៉ុណ្ណោះទៅ កោះ Pulau Ubin ដែលនៅភាគឦសាននៃប្រទេសនេះ។
ក្រៅពីនេះ មាន សួនធម្មជាតិ ២កន្លែងទៀត ដែលអ្នកក៏មិនគួររំលងដែរ គឺ [Botanic Garden] ដែល មានអាយុកាលជាង ១៥៨ឆ្នាំ និង Garden By The Bay ដែលជាសួនធម្មជាតិ លើទំហំដី ១០១ហិកតា ក្នុងនោះមាន ទឹកធ្លាក់ក្នុងផ្ទះកញ្ចក់ដែលខ្ពស់ជាងគេបំផុត Cloud Forest និង ការតាំងបង្ហាញផ្កាគ្រប់ប្រភេទពីតំបន់ផ្សេងៗគ្នា និងតែងផ្លាស់ប្តូរតាមរដូវ Flower Dome និង Supertree Grove ។ តែប្រសិនបើអ្នកចូលចិត្តដើរទិញទំនិញគុណភាពខ្ពស់ ប្រេនៗ វិញ ទៅតែ Orchard Road គឺមានគ្រប់សព្វតែម្តង។
Supertree Grove Of Garden By The Bay
៧.សួគ៌ានៃម្ហូបអាហារឆ្ងាញ់ជុំវិញពិភពលោក ៖ មិនថាជាហាងលំដាប់ ឬ ម្ហូបតាមដងផ្លូវនោះទេ សិង្ហបុរីផ្តល់ជូនច្រើនជម្រើស តាមចំណូលចិត្ត ក្នុងតម្លៃសមរម្យ តែម្ហូបល្បីឈ្មោះច្រើនជាម្ហូបក្នុងស្រុក ដែលចម្អិនតាមប្រពៃណីជនជាតិដើម ដែលមករស់នៅសិង្ហបុរី ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន ឥណ្ឌា និងប្រទេសផ្សេងៗទៀត។ មានម្ហូប ៤មុខ ដែលអ្នកទៅដល់សិង្ហបុរីមិនគួររំលងដូចជា ៖
Roti Prata : នំស្រួយចៀនបែបឥណ្ឌាខាងត្បូង ទន់ៗខាងក្នុង ជ្រលក់ជាមួយការី ។ (Recommendation: Al-Azhar Eating Restaurant)
Ayam Penyet : គឺជាសាច់មាន់ដែលត្រូវបានគេកិន ឬកៀបឲ្យសំពៀត រួចប្រឡាក់គ្រឿងទុកមួយយប់ និងចម្អិនដោយចៀនជាមួយកម្តៅម៉ាល្មមរហូតដល់ឡើងពណ៌មាសហើយស្រួយ។ វានឹងកាន់តែឆ្ងាញ់ពិសេសពេលញុំាជាមួយទឹកម្ទេស Sambal ។ (Recommendation: Ayam Penyet Ria)
Bak Kut Teh : ស៊ុបឆ្អឹងជ្រូក ដាក់គ្រឿងទេសថ្នាំចិនសែ ដែលមិនត្រឹមតែឆ្ងាញ់ប្លែកទេ ថែមទាំងជួយឲ្យត្រជាក់ក្នុងទៀត។ (Recommendation: Ayam Penyet Ria)
Fish Head Curry : ស្ងោរការីក្បាលត្រី និងបន្លែ មិនត្រឹមតែចម្អិនប្លែកទេ រសជាតិហ៊ានធានាថាជក់មាត់ណាស់។ (Recommendation: The Banana Leaf Apolo)
**៨. ពោរពេញដោយបរិយាកាស និងឱកាសរៀនសូត្រ អភិវឌ្ឍជំនាញ និងអាជីព** ៖ បើទោះជាប្រទេសនេះតូច តែមានសន្ទុះសេដ្ឋកិច្ចខ្លាំង និងរីកចម្រើនគ្រប់វិស័យដែលធ្វើឲ្យទីផ្សារការងារទូលំទូលាយ និងប្រកួតប្រជែងខ្លាំង ដែលជំរុញឲ្យសម្បូរដោយឱកាសល្អៗ ក្នុងការអភិវឌ្ឍជំនាញ និងអាជីព។ បច្ចុប្បន្នសិង្ហបុរី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេក្នុងតំបន់អាស៊ី ដែលប្រមូលផ្តុំក្រុមហ៊ុនអន្តរជាតិច្រើនជាង ៣០,០០០ ក្រុមហ៊ុនមកដាក់ទីស្នាក់ការកណ្ដាល ហើយក្នុងនោះមាន ៧០០០ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅច្រើនប្រទេស (Multinational Corporations -MNCs)។
៩. ប្រព័ន្ធអប់រំមានគុណភាពខ្ពស់៖ និយាយដល់ការអប់រំវិញ សិង្ហបុរីពិតជាល្បី ដល់ថ្នាក់មានតារាហុងកុងមួយចំនួន ធ្វើអន្តោប្រវេសន៍ទៅរស់អចិន្ត្រៃយ៍ដើម្បីឲ្យកូនខ្លួនទទួលបានការសិក្សាល្អបំផុត។ ប្រព័ន្ធអប់រំនៅសិង្ហបុរី ឈរនៅលំដាប់ជួរមុខមួយនៃពិភពលោកជាច្រើនឆ្នាំ និងមានសិស្សដែលទទួលបានពិន្ទុខ្ពស់បំផុតក្នុងវិស័យអប់រំអន្ដរជាតិ ដូចជា ក្នុងការប្រឡងគណិតវិទ្យា ការអាន និង វិទ្យាសាស្រ្ត (PISA rankings) ។ ដោយសារកិត្តិនាមខ្ទរខ្ទារនេះហើយ ធ្វើឲ្យមានសិស្ស និស្សិតអន្តរជាតិពីទូទាំងពិភពលោកតែង ស្វែងរកឱកាសដើម្បីបន្តការសិក្សានៅសិង្ហបុរី ពិសេសគឺសិក្សានៅវិទ្យាស្ថានអប់រំដ៏ពេញនិយម និងល្បីឈ្មោះមួយ គឺ Singapore Institute of Management (SIM)។
SIM ក៏បានផ្តល់នូវកម្មវិធីសិក្សា Sim Global Education (SIM GE ) ដែលមានចំនួនសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំដល់ទៅ ១៩០០០នាក់ ស្មើនឹង ២០% នៃអត្រាសិស្សអន្តរជាតិសរុបនៅសិង្ហបុរីទាំងមូល ដែលមកពីជាង ៤០ប្រទេសទូទាំងពិភពលោក ។ ដូច្នេះការសិក្សានៅ SIM មិនត្រឹមតែទទួលបានការអប់រំដ៏ល្អប៉ុណ្ណោះទេ តែក៏អាចរៀនសូត្រ និងដកពិសោធន៍ពីជាតិសាសន៍ជាច្រើន និងពង្រឹងជំនាញទំនាក់ទំនងអន្តរជាតិរបស់សិស្សនិស្សិតផងដែរ៕
អត្ថបទពាក់ព័ន្ធ៖ ១០កន្លែងស្អាតៗនៅសិង្ហបុរី ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេបំផុត