អាជ្ញាធរដាក់វិធានការតឹងរ៉ឹង លើអ្នកបោះសំរាមចូលប្រឡាយបឹងត្របែក
- 2019-03-22 05:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរដាក់វិធានការតឹងរ៉ឹង លើអ្នកបោះសំរាមចូលប្រឡាយបឹងត្របែក
ចន្លោះមិនឃើញ
ក្រោយពីឃើញសកម្មភាពចោលសំរាមនៅក្នុងប្រឡាយបឹងត្របែកនៅតែកើតមាន អាជ្ញាធរខណ្ឌចំការមន បានណែនាំឲ្យប្រជាពលរដ្ឋវេចខ្ចប់សំរាមទុកដាក់នៅផ្ទះខ្លួនឲ្យបានត្រឹមត្រូវ និងបើឃើញយកសំរាមទៅចោលក្នុងប្រឡាយទៀតនឹងរងពិន័យ។
ក្នុងសេចក្តីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះរដ្ឋបាលខណ្ឌចំការមនលើកឡើងថាប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មស្ថិតក្នុងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មិនត្រូវយកសំរាមបោះចូលក្នុងប្រឡាយបឹងត្របែកទៀតទេ។
ប្រភពខាងលើបន្តថាប្រជាពលរដ្ឋទាំងនោះត្រូវវេចខ្ចប់សំរាមទុកដាក់នៅតាមផ្ទះរៀងៗខ្លួន ហើយបើមានអ្នបំពានបំរាមនេះនឹងត្រូវពិន័យតាមច្បាប់កំណត់។
ប្រភពដដែលសរសេរទៀតថា៖ «រដ្ឋបាលខណ្ឌចំការមន សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនដែលប្រកបអាជីវកម្មទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់»៕