អ៊ុំ ណាសូហ្វី ចូលលេងលើកទី១ បានមេដាយមាសយុវជនថ្នាក់ជាតិ ២០១៩
- 2019-03-25 07:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ ណាសូហ្វី ចូលលេងលើកទី១ បានមេដាយមាសយុវជនថ្នាក់ជាតិ ២០១៩
ចន្លោះមិនឃើញ
កីឡាការិនីវ័យក្មេង អ៊ុំ ណាសូហ្វី ចូលប្រកួតវាយកូនឃ្លីលើតុជើងឯកយុវជនថ្នាក់ជាតិលើកទី១របស់ខ្លួនឈ្នះមេដាយមាសតែម្ដងកាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ២០១៩ កន្លងទៅនេះ។
អ៊ុំ ណាសូហ្វី ដែលប្រកួតតំណាងឲ្យក្លឹបមកពីសាលា NORTHLINE ខាងលើនេះបានឲ្យដឹងថា មិនដែលបានចូលរួមប្រកួតក្នុងកម្មវិធីជើងឯកយុវជនថ្នាក់ជាតិនេះទេ ទើបតែលើកទី១សម្រាប់ខ្លួន។ ការប្រកួតនេះក៏មានការលំបាកផងដែរ ព្រោះដៃគូសុទ្ធតែថ្មីៗមិនដែលបានជួបប្រកួតពីមុនមក ពួកគេរហ័សរហួន លឿនជាងខ្លួន។ ប៉ុន្តែអ្វីដែលជាចំណុចរបស់ ណាសូហ្វី គឺចេញសេវាធ្វើឲ្យដៃគូពិបាកយក។
កីឡាការិនីវ័យ ១៦ឆ្នាំរូបនេះ អរគុណដល់អ្នករៀបចំការប្រកួត ជាពិសេសសមាគមកីឡាក្រសួងមហាផ្ទៃតែម្ដង ដែលបានបង្កើតកម្មវិធីប្រកួតនេះឡើង ព្រោះវាធ្វើឲ្យកីឡាករ កីឡាការិនីក្មេងៗដែលចូលរួមបានបទពិសោធបន្ថែម ដឹងពីសមត្ថភាពរបស់ខ្លួន កែប្រែចំណុចខ្វះខាតដែលកំពុងមានផងដែរ។
រំលឹកដែរថា ការប្រកួតវាយកូនឃ្លីលើតុយុវជនថ្នាក់ជាតិឆ្នាំ២០១៩ នេះប្រកួតរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២២-២៣ ខែមីនា ក្នុងពហុកីឡដ្ឋានជាតិ។ កីឡាការិនី អ៊ុំ ណាសូហ្វី ឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជននារីនៃកម្មវិធីខាងលើនេះ៕
គ្រូ U23 កម្ពុជា៖ យើងកំពុងស្ថិតនៅចំណុចអភិវឌ្ឍនៅឡើយ
ម៉ន សាម៉េត ចាស់ហើយនៅតែល្អ ទើបផ្ដួលថៃឲ្យសន្លប់ម្សិលមិញទៀតហើយ
កីឡាហាប់គីដូ លើកទិសដៅ៦ចំណុចសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០១៩