ហាងនំកូរ៉េ TOUS les JOURS បើកសាខាថ្មី មានប្រូម៉ូសិនច្រើនលើសមុនៗ
- 2019-04-01 07:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងនំកូរ៉េ TOUS les JOURS បើកសាខាថ្មី មានប្រូម៉ូសិនច្រើនលើសមុនៗ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែមិនា កន្លងទៅនេះ TOUS les JOURS បានបើកសាខាថ្មីជាផ្លូវការ នៅមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្ត World Bridge Arena ស្ថិតនៅផ្លូវជាតិលេខ ២ ចាក់អង្រែក្រោម ជាប់និងសាលា IIC ។
ត្រឹមតែថ្ងៃដំបូងសោះ TOUS les JOURS ទទួលបានការគាំទ្រពីអតិថិជន យ៉ាងច្រើនណែនពេញហាងតែម្ដង។ ក្នុងនោះ ហាងខាលើបានផ្ដល់ជូនកែវទឹកយ៉ាងស្រស់ស្អាតជូនទៅដល់អតិថិជនចំនួន ២០០ នាក់ដំបូង ដែលមកគាំទ្រសាខាថ្មីនេះផងដែល។ មិនត្រឹមប៉ុណ្ណោះ ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការជាផ្លូការ ហាងនំបុ័ង TOUS les JOURS មានប្រូម៉ូសិនពិសេសៗសម្រាប់អតិថិជនជាច្រើនដូចជា៖
១. ចំណាយ ៤០០០ រៀល បន្ថែមពីលើការចំណាយរបស់លោកអ្នក នឹងទទួលបានការហ្វេ ១កែវ (៥-១១ មេសា ២០១៩)
២. តម្លៃពិសេសសម្រាប់ Croissant និងកាហ្វេត្រឹមតែ ៨០០០ រៀលតែប៉ុណ្ណោះ (១២-១៨ មេសា ២០១៩)
៣. រាល់ឈុតអារហារពេលព្រឹក = ១០ ០០០ រៀល (១០ - ៣០ មេសា ២០១៩)
TOUS les JOURS មាននំបុ័ងរសជាតិដើមលំដាប់ថ្នាក់លេខមួយមកពីប្រទេសកូរ៉េ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយទើបធ្វើឲ្យហាងនំបុ័ងនេះ សម្រេចបើកសាខាថ្មីបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការអតិថិជនឲ្យស្របទៅនឹងកំណើនប្រចាំថ្ងៃ។
តោះ...ចាំអីទៀត កុំភ្លេចប្រាប់មិត្តភ័ក្ដិ និងគ្រួសារ ទៅញ៉ាំនំបុ័ងនៅ TOUS les JOURS WB Arena និងទទួលយកប្រូម៉ូសិនដ៏ពិសេសអស់គ្នា។
ព័ត៌មានបន្ថែមសូមតាមដានទំព័រ Facebook ផ្លូវការរបស់ TOUS les JOURS ឬ YouTube TOUS les JOURS ៕