វ៉ាន់​ វឿន​ ប្រាប់​មូលហេតុ​អត់​ប្ដូរ​ដៃ​គ្នា​ជា​មួយ​ លាភ​ រដ្ឋា​ វគ្គ​ផ្ដាច់ព្រ័ត្រខ្សែក្រវាត់​

  • 2019-04-01 07:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៧​ វ៉ាន់​ វឿន​ យល់​ឃើញ​ថា ​ខ្លួន​ឈ្នះ​៣ទឹក​រួច​ហើយ​ ដូច្នេះ​ទឹក​ ៤-៥​ វ៉ៃ​ទប់ៗ​ទៅ​ឈ្នះ​ហើយ​ មិន​បាច់​ដូរ​ដៃ​ជា​មួយ​កីឡាករ​ លាភ​ រដ្ឋា​ នោះ​ឡើយ។​

លាភ រដ្ឋា ពេលត្រូវអាជ្ញាកណ្ដាលរាប់

វ៉ាន់ វឿន​​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​នេះ ​តឹងតែង​ណាស់​ទម្រាំ​អាច​ឈ្នះ​ លាភ​ រដ្ឋា។​ បន្ទាប់​ពី​ដឹង​ថា ​ខ្លួន​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​បាន​ រូប​គេ​​បាន​​ប្រឹង​ហ្វឹកហាត់ខ្លាំង​ណាស់​ ដោយ​មិន​ធ្វេស​ប្រហែល​ ឬ​ដើរ​លេង​ឡើយ។​

វ៉ាន់ វឿន ពេលឈ្នះខ្សែក្រវាត់

ការ​ប្រកួត​នៅ​ទឹក​ទី​៤-៥​ ជើង​ខ្លាំង​ លាភ រដ្ឋា​ បាន​ដើរ​ចូល​បុក​​ខ្លាំង​ និង​ព្យាយាម​ប្រើ​កណ្ដាប់​ ប៉ុន្តែ​​ វ៉ាន់​ វឿន​ មិន​ប្ដូរ​ជា​មួយ​ឡើយ​ ពោល​ថយៗ​ និង​ចេញស្នៀតកាត់​ចង្វាក់​ប៉ុណ្ណោះ។​ មុន​ការ​ប្រកួត​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឃ្លាំង​មឿង​រូប​នេះ​មិន​រំពឹង​ថា ​អាច​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ លាភ​ រដ្ឋា​ ដូច​នេះ​ទេ។​

ទី​បំផុត វ៉ាន់​ វឿន​ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ លាភ​ រដ្ឋា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣០​ ខែ​មីនា​ ២០១៩​ ទទួល​បាន​ខ្សែក្រវាត់​​១គ្រឿង​ និង​ប្រាក់​រង្វាន់​ ២០​លាន​រៀល​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី