ស្ថានទូតចិន​ពន្យល់ពី​ប្រពៃណី​បុណ្យ​ឆេងម៉េង​

  • 2019-04-04 04:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ឆេងម៉េង ឬជាភាសាអង់គ្លេស​ហៅ​ថា Tomb-Sweeping Festival តែងតែប្រព្រឹត្តទៅ​នៅមុន និងក្រោយថ្ងៃទី៥ ខែមេសា ហើយ​ឆ្នាំនេះគឺ​​ចំថ្ងៃទី​៥ ខែមេសា តែម្ដង។ នេះ​បើតា​ម​សំណេរ​នៅលើ​ទំព័រហ្វេស​ប៊ុក​របស់​ស្ថានទូតចិន​ប្រចាំកម្ពុជា​នាព្រឹក​នេះ។

ស្ថានទូ​សរសេរទៀតថាពិធីបុណ្យនេះ​ជា​ពិធី​បុណ្យ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​សំខាន់​ទាំង​៤របស់ចិន​ ទន្ទឹម​នឹងនេះ​ថែម​ទាំង​ជាថ្ងៃ​កូន​រដូវទី​៥ នៃ​កូន​រដូវ​ទាំង២៤​របស់ចិន​ទៀត​ផង​។ ពិធី​បុណ្យនេះ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជាសម្បត្តិ​បេតិកភណ្ឌវប្បធម៌​អរូបិយជាតិ​នៅ​ឆ្នាំ២០០៦​។

ប្រភពដដែល​សរសេរទៀតថា​ពិធីបុណ្យ​ឆេង​ម៉េង​ មិន​ត្រឹម​ជាពេល​វេលា​ស្ងប់ស្ងាត់​សម្រាប់​ធ្វើការ​បោសសម្អាតផ្នូរ​ និង​នឹក​រលឹកដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ហើយ​នោះ​ទេ​​ ថែម​ទាំង​ជាពេល​វេលា​សប្បាយ​ក្នុងការ​ធ្វើដំណើរ​កំសាន្ត​ក្នុងរដូវផ្ការីក​ ដើម្បី​កៀក​ជិត​ជីវិត​ធម្មជាតិ​ទៀត​ផង​។

ក្រៅពីនេះ​ក៏ជា​ពេល​ដែល​ប្រ​ជា​ជន​ចិន​បុរាណ​លេង​ល្បែង​ប្រ​ជល់​មាន់ បង្ហោះខ្លែង​ និង​ដាំ​ដើម​ឈើ​ជា​ដើម​ផង​ដែរ៕

សូមទស្សនាវីដេអូពិធីបុណ្យឆេងម៉េង

អត្ថបទ៖ ទូច សុខា