ស្ទើរលុយមែនទេ? ទិញ​ម៉ូតូ ឬ​កង់​បី បាន​ទាំងសាំង មានទាំងសេវា​បង់​រំលស់ស្អាតមួយចប់

  • 2019-04-11 07:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អេ អឹម ខេ បាន​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​បង់​រំលស់​ម៉ូតូ ឬ​កង់​បី​របស់​ខ្លួន​ជា​ផ្លូវការ ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ដល់​អតិ​ថិ​ជន​គឺ ទទួលបាន​សាំង​១៥​លីត្រ​ភ្លាមៗ​រាល់​ការបង់​រំលស់​នៅ​ដៃគូ​លក់​ម៉ូតូ ឬ​កង់​បី អេ អឹម ខេ​។ ការផ្តល់ជូន​ពិសេស​នេះ គឺ​សម្រាប់តែ​អតិ​ថិ​ជន ៣០០​នាក់ ដំបូង​ប៉ុ​ណ្ណោះ​។

អេ អឹម ខេ ទទួលបាន​វិញ្ញាបនបត្រ​ភតិសន្យា​ពី​ធនាគារជាតិ​នៅ​ខែ តុលា ឆ្នាំ​២០១៨​។ សេវា​បង់​រំលស់ អេ អឹម ខេ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​តាំងពីដើម ខែ​មីនា ឆ្នាំ​២០១៩ ដោយ​មាន​ការគាំទ្រ​ច្រើន​ពី​អតិ​ថិ​ជន ព្រោះ អេ អឹម ខេ ផ្តល់​ភាពងាយស្រួល សេវាកម្ម​រ​ហ័​សទាន់ចិត្ត ផ្តល់​លក្ខខណ្ឌ​ងាយៗ ជាពិសេស​មិន​ត្រូវការ​អ្នកធានា និង​ទ្រ​ព្យ​បញ្ចាំ និង​អត្រា​ការ​ប្រាក់​មាន​តម្លាភាព​។ ដោយ​មើលឃើញ​ពី​ការគាំទ្រ​ច្រើន​របស់​អតិ​ថិ​ជន ទើប អេ អឹម ខេ ដាក់​ឱ្យ​ប្រើប្រាស់​សេវា​បង់​រំលស់​នេះ​ជា​ផ្លូវការ​ចាប់ពី​ខែ មេសា ឆ្នាំ​២០១៩ នេះទៅ​។

លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អេ អឹម ខេ បាន​ឱ្យដឹងថា “​តាម​រយៈ​ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​សេវា​បង់​រំ​លស់ អេ អឹម ខេ យើង​ឃើញថា មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិ​ជន​របស់​យើង ដោយសារតែ អេ អឹម ខេ ផ្តោត​សំខាន់ទៅ​លើ​សេវាកម្ម​រ​ហ័​ស​ទាន់​ចិត្ត លក្ខខណ្ឌ​ងាយៗ​។​” លោក សួន ពិសី បាន​បន្ថែម​ដែរថា “​យើង​ផ្តល់​សេវា​បង់​រំលស់​សម្រាប់ការ​ទិ​ញ​ម៉ូតូ ឬ​កង់​បី គឺ​ផ្តោត​សំខាន់​ចំពោះ​អតិ​ថិ​ជន​ដែលមាន​បំ​ណង​យក​សម្ភារ​ទាំង​នេះ​ទៅ​បង្កើត​ប្រាក់​ចំ​ណូ​ល​ក្នុង​គ្រួសារ ដូចជា​ការ​រត់​ម៉ូតូឌុប ឬ​កង់​បី ឬ​ប្រើប្រាស់​នៅក្នុង​អាជីវកម្ម​ផ្សេងៗ​ទៀត ដែល​អាច​បង្កើន​ប្រាក់​ចំណូលបាន​។ ដូច្នេះ បាន​យើង​ព្យាយាម​បង្កើត​នូ​វ​លក្ខខណ្ឌ​ងាយៗ និង​កំណត់អត្រា​ការ​ប្រាក់​សម​រម្យ​និង​មាន​តម្លាភាព គឺ​ដើម្បីឱ្យ​អ​ថិ​ជន​មានល​ទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការសាកល្បង​សេវា​បង់​រំ​លស់​យើង ក៏ដូចជា​ជួយ​ជ្រោមជ្រែង​ផែនការ​បង្កើន​ប្រាក់​ចំណូល​ពួកគេ​ផងដែរ​។​”

ដើម្បី​សម្រួល​ដល់​អតិ​ថិ​ជន​ក្នុងការ​ប្រើប្រាស់​សេវា​បង់​រំ​លស់ អេ អឹម ខេ ក៏​មាន​ដៃគូ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង​ដែល​អាច​ឱ្យ​អតិ​ថិ​ជន​ជ្រើសរើស​ម៉ូតូ ឬ​កង់​បី ដែល​ខ្លួន​ពេញ​ចិត្តបាន ជា​មួ​យេ​ស​វាបង់​រំ​លស់ រហូតដល់​ទឹកប្រាក់​ចំនួន ៥.០០០​ដុល្លារ និង​រយៈពេល​បង់​រំលស់​រហូតដល់​៣​ឆ្នាំ ។

​គួរ​រ​ម្លឹក​ផង​ដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិ​ជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ អេ អឹម ខេ មាន​អតិ​ថិ​ជន​សរុប​ចំ​នួន​ជាង ៧០ ម៉ឺន​នាក់ ជាមួយនឹង​ផល​ប័ត្រប្រាក់​កម្ចី​ជិត ២៦០ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៦៥ លាន​ដុល្លារ​អាមេរិក មានកា​រិ​យាល័យ​ប្រតិបត្តិការ​ចំ​នួន ១៤៩​កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៤,០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូ​នអតិ​ថិ​ជន​ដូចជា​៖ សេវា​ប្រាក់កម្ចី ប្រាក់​ស​ន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានា​រ៉ាប់​រង​ខ្នាតតូច ធនាគារ​ច​ល័​ត សេវា​បើក​ប្រាក់បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)​។​

សម្រាប់​ព័ត៌មាន​បន្ថែម​៖​

អាសយដ្ឋាន​៖ អគារ ២៨៥ មហាវិថី យោធ​ពល​ខេមរៈភូមិន្ទ (២៧១) សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ប្រអប់​សំបុត្រ​លេខ ៤៨០​ ទូរ​ស័​ព្ទ​លេខ​៖ ០២៣ ៩៩៣ ០៦២/២២៤ ៧៦៣​ សារ​អេឡិចត្រូ​និក​៖ suzana.sorinchan@amkcambodia.com​a

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី