មិន​ធម្មតា! ​លីគ​ហុល្លង់ ​ឱ្យ​ក្រុម Ajax ​សម្រាក​មិន​បាច់​ប្រកួត ​ទុក​កម្លាំង​ទម្លាក់ Spurs ​

  • 2019-04-19 04:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eredivisie ​លីគ​កំពូល​របស់​ហុល្លង់ ​បាន​ប្រកាស​លើក​ការ​ប្រកួត​របស់​ក្រុម Ajax ​ហើយ ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​នេះ​សម្រាក​គ្រប់​គ្រាន់ ត្រៀម​តតាំង​ជាមួយ​ក្រុម Spurs ​នៅ​ពាន Champions League ។

Ajax ​នឹង​ត្រូវ​លេង​១​ប្រកួត​ទៀត​ក្នុង​លីគ ​មុន​ប៉ះ​ក្រុម Spurs ​នៅ​ថ្ងៃ​៣០​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ យ៉ាងណាមិញ ​លីគ​មួយ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ ​ផ្អាក​ការ​ប្រកួត​១​ប្រកួត​នោះ​ហើយ ដើម្បី​ឱ្យ Ajax ​សម្រាក ​និង​ខ្លាច​លេង​ទៅ​មាន​កីឡាករ​ណា​របួស ​នាំ​ឱ្យ​ខាត​បង់​ធំ ​ពេល​ប៉ះ​ក្រុម Spurs ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

នេះ​ជា​គុណ​ប្រយោជន៍​មួយ​ធំ​សម្រាប់​ក្រុម Ajax ​ហើយ ព្រោះ​ពួកគេ​នឹង​មាន​ពេល​ហ្វឹកហាត់​បាន​ដិតដល់ ​ជា​ពិសេស​មិន​ភ័យ​ខ្លាច​កីឡាករ​ណា​ម្នាក់​របួស​ឡើយ។ តែ​បើ​មើល​ទៅ Spurs ​ហាក់​ដូចជា​ធ្ងន់​បន្តិច ព្រោះ​នៅ​ចុង​សប្ដាហ៍​នេះ Premier League ​មិន​បាន​សម្រាក​ទេ ​ហើយ​ពួកគេ​ត្រូវ​ប៉ះ​ក្រុម Man City ​ទៀត ដែល​ជា​គូ​សង​សឹក។

ក្រុម Spurs ​នឹង​មិន​អាច​ទុក​ជើង​ច្រើន​បាន​ទេ ​ព្រោះ​ប៉ះ Man City ​ក៏​ជា​ប្រកួត​សំខាន់​មួយ​ដែរ។ ប្រសិន​បើ​ពួកគេ​ចាញ់ ​នោះ​ការ​ប្រជែង​តំណែង Top4 ​នឹង​កាន់​តែ​តានតឹង​ខ្លាំង​ឡើង​សម្រាប់​ក្រុម​មួយ​នេះ៕

អត្ថបទ៖ មុន្នីរម្យ