គួរឲ្យរន្ធត់! ក្មេងស្រីសិស្សសាលា ត្រូវរថភ្លើងបុកស្លាប់ក្រោយពាក់កាសដើរឆ្លងផ្លូវ
- 2019-04-24 01:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ក្មេងស្រីសិស្សសាលា ត្រូវរថភ្លើងបុកស្លាប់ក្រោយពាក់កាសដើរឆ្លងផ្លូវ
ចន្លោះមិនឃើញ
ក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានបាត់បង់ជីវិតក្រោយពេលដែលត្រូវរថភ្លើងដឹកទំនិញបុកខណៈពេលដែលខ្លួនកំពុងស្ដាប់តន្រ្តីពេលដើរឆ្លងផ្លូវកាត់ផ្លូវរថភ្លើង។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា ក្មេងស្រីវ័យ ១៥ឆ្នាំដែលមិនបញ្ចេញឈ្មោះ ត្រូវបានរថភ្លើងបុកប៉ើងចម្ងាយជិត ២០ម៉ែត្រនៅក្បែរស្ថានីយ Rahachow ប្រទេសបេឡារូសខណៈពេលកំពុងដើរឆ្លងកាត់ផ្លូវរថភ្លើងដោយពាក់កាសស្ដាប់តន្រ្តី។ ប្រភពផ្សេងទៀតឲ្យដឹងដែរថា ក្មេងស្រីរងគ្រោះរូបនេះក៏កំពុងអានសារក្នុងទូរស័ព្ទពេលកើតហេតុផងដែរ។ ចំណែកឯអ្នកបើកបររថភ្លើងឲ្យដឹងថា លោកបានព្យាយាមចាប់ហ្វ្រាំងរថភ្លើងដែរ ប៉ុន្ដែដូចអ្វីដែលគ្រប់គ្នាដឹងហើយថារថភ្លើងមិនអាចឈប់ភ្លាមៗនេះទេ។ អ្នកបើកបររូបនេះបន្ថែមថា លោកបានស៊ីផ្លេឲ្យក្មេងស្រីជៀសផ្លូវដែរប៉ុន្តែដោយសារនាងកំពុងពាក់កាសហើយស្ដាប់មិន ទើបធ្វើឲ្យរថភ្លើងមកដល់បុកតែម្ដង។
យ៉ាងណាមិញ ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅមានជីវិតនៅឡើយនៅពេលដែលរថយន្ដសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវបានរាយការណ៍ថាស្លាប់នៅមន្ទីរពេទ្យ Rahachow។ ជាមួយគ្នាដែរ អាជ្ញាធរក្នុងតំបន់បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់គោរពតាមច្បាប់ស្ដីពីសុវត្ថិភាពផ្លូវដែកដើម្បីជៀសវាងគ្រោះថ្នាក់ដូចនេះ៕