Klopp៖ Liverpool គ្មាន​ពេល​គិត​ពី Barcelona ទេ​នៅ​ពេល​នេះ

  • 2019-05-03 12:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​លើកឡើង​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Newcastle ក្នុង​ Premier League ថា​ កូន​ក្រុម​របស់​លោក​មិន​មាន​ពេល​គិត​ពី​រឿង​ប៉ះ​នឹង​ក្លឹប​ Barcelona ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ទេ។

លោក​បាន​និយាយ​ថា​៖ " យើង​មិន​មាន​ពេល​គិត​ពី​រឿង​ Barcelona ទេ​ វា​ជា​រឿង​នៅ​ថ្ងៃ​អង្គារ​ មិន​មែន​ឥលូវ​នេះ​ទេ។ ពេល​នេះ​ កូន​ក្រុម​របស់​ខ្ញុំ​ផ្ដោត​លើ​ប្រកួត​ប៉ះ​នឹង​ Newcastle ១០០% '' ។

លោក​បាន​បន្ត​ថា​៖ " យើង​មាន​ពេល ២០​ម៉ោង​ សម្រាប់​សម្រាក​យក​កម្លាំង។ យើង​នៅ​មាន​ការ​ហ្វឹកហាត់​មួយ​ពេល​ទៀត បន្ទាប់​មក​យើង​ត្រៀម​ប៉ះ Newcastle។ ប្រកួត​នេះ​ជា​ប្រកួត​សំខាន់​មួយ " ។

ក្នុង​ពេល​នេះ​ដែរ​ Liverpool កំពុង​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ២​ នៃ​តារាង​ Premier League ដោយ​មាន ៩១​ពិន្ទុ ខណៈ​ក្លឹប​ Manchester City ឈរ​នៅ​កំពូល​តារាង​ និង​មាន ៩២​ពិន្ទុ៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី