ថ្ងៃប្រកួតបិទរដូវកាលជាប្រវត្តិសាស្ត្រមកដល់ Klopp ថាលោកជាមនុស្សធម្មតាតែសំណាងតែងជួយ
- 2019-05-12 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃប្រកួតបិទរដូវកាលជាប្រវត្តិសាស្ត្រមកដល់ Klopp ថាលោកជាមនុស្សធម្មតាតែសំណាងតែងជួយ
ចន្លោះមិនឃើញ
ក្រោយ Liverpool វាយបកទម្លាក់ Barcelona ៤-០ នៅ Anfield ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League និង ព្រឹត្តិការណ៍នៅ Amsterdam បានកើតឡើងរួចមក គ្មានអ្វីដែលថាមិនអាចឡើយនៅក្នុងពិភពបាល់ទាត់។
មុនពេលប្រលូកក្នុងវិស័យបាល់ទាត់ Jurgen Klopp ធ្វើការនៅកន្លែងកម្សាន្ត ក្នុងនាមជាតារាកំប្លែងប៉ុណ្ណោះ។ នេះបើតាម The Mirror។
ប៉ុន្តែបច្ចុប្បន្ន Klopp គឺជាគ្រូបង្វឹកដែលដឹកនាំ Liverpool ឈានដល់កម្រិតខ្ពស់មួយទៀតសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លឹបធ្វើឲ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកភ្ញាក់ផ្អើល ហើយគ្មានគូបដិបក្ខណាហ៊ានសើចនឹងលោកឡើយ។
បើទោះជាពេលនេះ Klopp គឺម្នាក់ក្នុងចំណោមគ្រូបង្វឹកល្អបំផុត ប៉ុន្តែបុរសជនជាតិអាឡឺម៉ង់រូបនេះហៅខ្លួនគាត់ថា លោកជាមនុស្សមានសំណាង។
Klopp និយាយថា "មិត្តរួមការងាររបស់ខ្ញុំភាគច្រើន ធ្វើការមួយជីវិត ហើយមិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បាននោះទេ។ ពួកគេជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែគ្រាន់តែមិនមានក្រុមដូចដែលខ្ញុំមានប៉ុណ្ណោះ...”។
Klopp ថារឿងមួយគត់ដែលធ្វើឲ្យគាត់ពិសេសនោះគឺ សំណាង
“បើមិនដូច្នោះទេ ខ្ញុំគិតថាខ្លួនឯងជាមនុស្សធម្មតា។ តាមពិតទៅ ខ្ញុំគ្រាន់តែដឹងពីបាល់ទាត់ច្រើនជាងគេបន្តិចប៉ុណ្ណោះ។ តែនោះមិនធ្វើឲ្យខ្ញុំពិសេសទេ។ មានតែរឿងមួយគត់គឺ សំណាង ពីព្រោះថាចំណេះដឹង៥០០ឆ្នាំមុន មិនអាចជួយខ្ញុំបានទេ"។
“ខ្ញុំប្រហែលជាអាចត្រឹមធ្វើអ្នកកំប្លែង រាំនៅមុខស្តេច ហើយក្រោយមកក៏ដេកតាមចិញ្ចើមផ្លូវ"។
“ដូច្នេះខ្ញុំពិតជាមានសំណាងណាស់ដែលជំនាញដ៏ល្អបំផុតរបស់ខ្ញុំអាចប្រើការបាននៅទីនេះ។ ហើយខ្ញុំតែងតែឲ្យតម្លៃវា ពីព្រោះខ្ញុំដឹងថាគ្រូបង្វឹកកីឡា hockey លើទឹកកកធ្វើការលើសខ្ញុំ៥ដង តែរកចំណូលបានតែ៤%នៃប្រាក់ឈ្នួលខ្ញុំទេ"។
Klopp ក៏បានរំលឹកថា មេរៀនគ្រូកីឡាករបាល់ទាត់របស់លោកគ្រាន់តែជាមេរៀនក្នុងក្តីស្រមៃប៉ុណ្ណោះ។ គ្រូបង្វឹកវ័យ ៥១ឆ្នាំនិយាយថានៅពេលរៀនថ្នាក់គ្រូបង្វឹក Licence A លោកគឺជាសិស្សពូកែម្នាក់ក្នុងថ្នាក់។
ប៉ុន្តែអតីតតារាកំប្លែងរូបនេះ ហាក់មិនជោគជ័យសោះនៅវគ្គផ្ដាច់ព្រ័ត្រ ពីព្រោះលោកធ្លាប់ចាញ់ការ៦លើកមកហើយ ចុងក្រោយចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយមិនដឹងថាសំណាងនឹងជួយ Klopp នៅថ្ងៃប្រកួតបិទរដូវកាល Premier Leauge និង ពានទ្វីបអឺរ៉ុបទល់នឹង Spurs បានឬអត់។
គ្រូបង្វឹក Liverpool បានប្រាប់ទូរទស្សន៍អាឡឺម៉ង់ DW ថា "សម្រាប់ខ្ញុំជីវិតគឺជាការព្យាយាមម្ដងហើយម្ដងទៀត។ ប្រសិនបើមានតែអ្នកឈ្នះទើបអាចរស់ ដូច្នោះយើងត្រូវតែឈ្នះ។ ទាំងអស់នោះគឺអ្វីដែលបានមកពីបទពិសោធន៍ និង របៀបដែលយើងប្រើប្រាស់ និង បង្កើតបទពិសោធន៍"៕
អាន៖ Liverpool ត្រៀមឡានក្រុងបើកដំបូលទុកជាស្រេចបើករណីបានលើកពាន
អាន៖ Pochettino និយាយថា Spurs ត្រូវការគ្រូបង្វឹក "វេទមន្ត" ម្នាក់បើចង់ឈ្នះពាន