គន្លឹះ​ប្រើ​កាបូប​ធ្វើ​ពី​កំប្លោក មិន​ងាយ​ខូច និង រក្សា​បាន​យូរ​មិន​ក្រោម​១០ ឆ្នាំ

  • 2019-05-23 05:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ប្រើប្រាស់​កាបូប ធ្វើ​ពី​កំប្លោក​ប្រឈម​នឹង​ឆាប់​ខូច​គុណភាព ប្រសិន​បើ​ប្រើ​ឧស្សាហ៍ ត្រូវ​ទឹក ឬ​ថែទាំ មិន​បាន​ល្អ​នោះ​ទេ កាបូប​កំប្លោក​អាច​ឆាប់​ឡើង​ពណ៌​ក្រមៅ ឬ​ដុះ​ផ្សិត​ ជាដើម។ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​កាបូប​កំប្លោក ប្រើ​បាន​យូរ និង រលោង ស្អាត​ដដែល​នោះ?

ឆ្លើយ​តប​នឹង​សំណួរ​នេះ អ្នក​ស្រី សូរ សម្បត្តិ ប្រធាន​សមាគម​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ស្ថិត​នៅ​ភូមិ​ក្រោម សង្កាត់​សៀមរាប ខេត្ត​សៀមរាប បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ថា មែន​ទែន​ទៅ សិប្បកម្ម​កំប្លោក មាន​តម្លៃ​ជាង ផ្ដៅ និង ប្លាស្ទិក ទៅទៀត ហើយ​សិប្បកម្ម​កំប្លោក អាច​ប្រើប្រាស់​បាន​យូរ មិន​ក្រោម ១០ ឆ្នាំ​នោះ​ទេ។

អ្នកស្រី សូរ សម្បត្តិ

**សូមចុចអាន៖** [ម្ចាស់​សិប្បកម្ម​កំប្លោក៖ «កំប្លោក​បាន​ជិះ​យន្ត​ហោះ​មុន​ម្ចាស់» (មានវីដេអូ)](http://news.sabay.com.kh/article/1014247#utm_campaign=onpage/ "ម្ចាស់​សិប្បកម្ម​កំប្លោក៖ «កំប្លោក​បាន​ជិះ​យន្ត​ហោះ​មុន​ម្ចាស់» (មានវីដេអូ)")

ចង់​ប្រើប្រាស់​បាន​យូរ គួរតែ​អនុវត្តន៍​វិធីសាស្ត្រ ៣ ចំណុច ខាងក្រោម

១, លាង​សាប៊ូ និង លាង​ទឹក​ស្អាត៖ ប្រសិន​បើ​ការ​ប្រើប្រាស់​ទៅ កាបូប​កំប្លោក​ប្រែ​ពណ៌​ក្រម៉ៅ យើង​អាច​យក​ទៅ​លាង​សាប៊ូ និង ក្រោយ​មក​លាង​ទឹក​ស្អាត ឲ្យ​អស់​ជាតិ​សាប៊ូ ជាការស្រេច។

២, ហាល​ថ្ងៃ​រហូត​ស្ងួត៖ ក្រោយ​ពី​លាង​ទឹក​ស្អាត​រួច យើង​ត្រូវ យក​ទៅ​ហាល​ថ្ងៃ ប្រសិន​បើ​មាន​ថ្ងៃ ល្អ គឺ​រយៈពេល ១ថ្ងៃ​ស្ងួត​ហើយ តែ​ថ្ងៃ​មិន​សូវ​ល្អ អាច ២-៣ ថ្ងៃ ។

3, វាយ​វាក់​នី៖ ក្រោយពី​ស្ងួត​ហើយ យើង​អាច​យក​វាក់នី លាយ​សាំង កូរ​ឲ្យ​សព្វ រួច​យក​មក​លាប លើ​កាបូប​កំប្លោក​ ហើយ​ទុក​មួយ​​សន្ទុះ ជាការស្រេច ដែល​កាបូប​កំប្លោក នៅតែ រលោង​ស្អាត ដូច​ថ្មី ដដែល។

អ្នកស្រី សម្បត្តិ បាន​ចាប់​បើក​សិប្បកម្ម​កំប្លោក អស់​រយៈ​ពេល ៧ ឆ្នាំ​មក​ហើយ ដែល​សព្វថ្ងៃ សិប្បកម្ម​មួយ​នេះ កំពុង​ពេញ​និយម នៅ​ក្នុង​ខេត្ត​សៀមរាប និង អ្នកទេសចរ ។ ក្រៅ​ពី​ទីផ្សារ កំពុង​ពេញ​និយម ក្នុង​ស្រុក​ហើយ​នោះ សិប្បកម្ម​កំប្លោក​ខ្មែរ បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដូចជា ប្រទេស​ជប៉ុន ម៉ាឡេស៊ី អេស្ប៉ាញ អាមេរិក និង អឺរ៉ុប ផងដែរ៕

សូមចុចអាន៖ ទម្រាំបាន​ កាបូប​ធ្វើ​ពី​កំប្លោក​មួយ ដឹង​ថា ឆ្លង​កាត់​ការ​លំបាក​អ្វីខ្លះ?

«សូមទស្សនា វីដេអូ ខាងក្រោម៖»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា