មានដឹងថាភាសាណា ជាភាសាផ្លូវការក្នុងសហរដ្ឋអាមេរិកទេ?
- 2019-05-29 14:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថាភាសាណា ជាភាសាផ្លូវការក្នុងសហរដ្ឋអាមេរិកទេ?
ចន្លោះមិនឃើញ
ក្នុងសហរដ្ឋអាមេរិក មានភាសាប្រមាណជា ៥០០ ត្រូវបានគេនិយាយ ខណៈភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់ច្រើនជាងគេ។ យ៉ាងណាមិញ ក្នុងរដ្ឋធម្មនុញ្ញសហព័ន្ធរបស់សហរដ្ឋអាមេរិក មិនមានចែងថា ប្រទេសមួយនេះមានភាសាផ្លូវការណាមួយឡើយ។
រឿងរ៉ាវនេះ មិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ឡើយពីមូលហេតុក្នុងការមិនដាក់ភាសាផ្លូវការបែបនេះ ប៉ុន្តែបើតាមការយល់ឃើញរបស់អ្នកសិក្សាមួយចំនួនបានឲ្យដឹង នេះអាចមកពីសហរដ្ឋអាមេរិក មានប្រជាជនចម្រុះជាតិសាសន៍ច្រើន ហើយភាសាក៏ច្រើនតាមហ្នឹងដែរ ដូចនេះប្រសិនបើមានការប្រកាសឲ្យមានភាសាផ្លូវការតែមួយនោះ វាហាក់បីដូចជាមិនសម។
ទោះបីជាយ៉ាងណាក៏ដោយ ភាសាអង់គ្លេសធ្លាប់ត្រូវមានការស្នើឲ្យដាក់ជាភាសាផ្លូវ កំឡុងពេលបានឯករាជ្យពីអង់គ្លេសដំបូងៗ នៅសតវត្សទី ១៨ ប៉ុន្តែមិនឈានដល់ការយល់ព្រមទេ។
ខុសពីសហព័ន្ធទាំងមូល នៅតាមបណ្ដារដ្ឋខ្លះក្នុងសហរដ្ឋអាមេរិក បានធ្វើការអនុម័តយកភាសាអង់គ្លេស ជាភាសាផ្លូវការ។