ទិដ្ឋភាព ក្រុមជម្រើសជាតិហ្វឹកហាត់ថ្ងៃដំបូង ក្រោមក្រសែភ្នែក Keisuke Honda
- 2019-06-04 03:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាព ក្រុមជម្រើសជាតិហ្វឹកហាត់ថ្ងៃដំបូង ក្រោមក្រសែភ្នែក Keisuke Honda
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិ បានប្រមូលផ្ដុំហ្វឹកហាត់ កាលពីល្ងាចថ្ងៃទី៣ ខែមិថុនាម្សិលមិញនេះ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី៦ ខែមិថុនាខាងមុខនេះ ក្នុងវគ្គជម្រុះជុំដំបូង FIFA World Cup 2022 (Preliminary Joint Qualification Round 1) ជើងទី១។
កីឡាករទាំង ២៥ នាក់ ដែលត្រូវបានកោះហៅ បានចូលហ្វឹកហាត់ថ្ងៃដំបូង ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងលោក Felix Gonzalez Dalmas ដែលជាគ្រូបង្វឹក។