គៀត សុវណ្ណា​ឡាង ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្លឹក​នឹង​សម្រស់​ពេញ​ដោយ​មន្ត​ស្នេហ៍​របស់​នាង​ហើយ

  • 2019-06-05 07:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា គៀត សុវណ្ណា​ឡាង ដ៏​ស្រស់​ប្រិមប្រិយ ដែល​មិន​សូវ​និយម​ចេញ​មុខ​ចេញ​មាត់​ច្រើន​នោះ ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ភ្ញាក់​ផ្អើល​អំពី​សម្រស់​របស់​នាង ដែល​ពេល​នេះ កាន់​តែ​មាន​សម្ផស្ស​ស្រស់​ស្អាត ទម្រង់​មុខ​ទៀត​សោត មូល និង​កាន់​តែ​មាន​មន្ត​ស្នេហ៍។

រូប​ថត សុវណ្ណា​ឡាង មួយ​កំណាត់​ខ្លួន មួយ​សន្លឹក​ពាក់​អាវ​លឿង​វាល​ត្រង់​ដើម​ទ្រូង​បន្តិច លេច​នូវ​សម្រស់​ដើម​ទ្រូង​ស​ក្បុស​គួរ​ឲ្យ​គយគន់។ ងាក​ទៅ​ទម្រង់​មុខ កាន់​តែ​ពេញ​ទម្រង់ ដែល​មើល​ទៅ តារា​ស្រី​ឡើង​សាច់​បន្តិច ប៉ុន្តែ​ស្អាត​ៗ គួរ​ឲ្យ​ស្រឡាញ់​។ រូប​នេះ ​ធ្វើ​ឲ្យ​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​លើក​សរសើរ​ទៅ​លើ​សម្រស់​របស់​នាង​ជា​ច្រើន ថា រូប​មួយ​សន្លឹក​នេះ អតីត​តារា​ចម្រៀង​ផលិតកម្ម ភ្លេង​រីខត ស្អាត​ខ្លាំង និង​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន។

រីករាយ​នឹង​ការ​បើក​បង្ហាញ​នូវ​រូប​សម្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​នេះ សុវណ្ណា​ឡាង ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា អំឡុង​ពេល​នេះ នាង​កំពុង​តែ​សប្បាយ​ចិត្ត ដោយ​សារ​តែ​ការងារ​សិល្បៈ​របស់ មាន​ផ្លែ​ផ្កា​ល្អ​គួរ​ឲ្យ​មោទកភាព ក្នុង​រង្វង់​ខែ ឧសភា បន្ត​មក​ដល់​ខែ​មិថុនា​នេះ។ បែប​នេះ​ហើយ ប្រិយមិត្ត​កាត់​យល់​ថា សុវណ្ណា​ឡាង សប្បាយ​ចិត្ត​ដូច្នេះ ទើប​ធ្វើ​ឲ្យ​សម្រស់​នាង​កាន់​តែ​ស្អាត​ប្លែក ឯ​ផ្ទៃ​មុខ​ភ្លឺ​ថ្លា ចែងចាំង​យ៉ាង​នេះ។

យ៉ាង​ណា​ក៏​ដោយ មាន​ចំណុច​មួយ​ដែល គៀត សុវណ្ណាឡាង មិន​ទាន់​ជោគជ័យ​នោះ គឺ​រឿង​ស្នេហា ដែល​មក​ទល់​នឹង​ពេល​នេះ​ទៅ​ហើយ មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​ថា តារា​ស្រី​ជាប់​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ក្រៅ​តែ​ពី​ចចាមអារ៉ាម​មួយ​ចំនួន។ ក្នុង​ព័ត៌មាន​លេច​លឺ​ទាំង​នេះ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ អតីត​តារា​ចម្រៀង​រូប​នេះ ត្រូវ​គេ​ចង​ភ្ជាប់​នឹង​ព័ត៌មាន​ថា មាន​សម្ព័ន្ធ​ភាព​ជាមួយ​បុរស​អ្នក​ជំនួញ​មួយ​រូប រហូត​ដល់​ភ្ជាប់​ពាក្យ​នឹង​គ្នា​ស្ងាត់​ៗ​ទៀត​ផង។

ប៉ុន្តែ​ព័ត៌មាន​នោះ ត្រូវ​សាមី​ខ្លួន​ច្រានចោល​ថា ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​ពិត។ ក្រោយ​មក និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន សុវណ្ណាឡាង ត្រូវ​គេ​សង្ស័យ​គ្នា​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​លោក លឹម ជាឡាយ ដោយ​គេ​ឧស្សាហ៍​ឃើញ​ពួក​គេ​ល្អូកល្អិន និង​ច្រើន​ទៅ​ណា​ជា​គូ​ត្រសង។ ដូច​គ្នា​នឹង​ខាង​លើ​ដែរ សុវណ្ណា​ឡាង មិន​ទុក​ឲ្យ​ព័ត៌មាន​នេះ​កាន់​តែ​ទុំ​ជោរ​នោះ​ទេ ពោល​គឹ​នាង​រមែង​ចេញ​បដិសេធ​ជា​រឿយ​ៗ​រួច​មក​ហើយ​ថា នាង និង​ជា​ឡាយ គ្រាន់​តែ​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ។

ថ្មី​ៗ​នេះ​ទៀត​សោត នាង​ស្រាប់​តែ​ផ្ទុះ​ប្រតិកម្ម ចំពោះ​នឹង​ព័ត៌មាន​ចង​ភ្ជាប់​នាង និង លឹម ជា​ឡាយ ជា​ថ្មី​ថែម​ទៀត ព្រោះ​តែ​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ថា នាង គឺ​ជា​គូ​ដណ្ដឹង​របស់ ជា​ឡាយ ទៅ​ហើយ។ សុវណ្ណា​ឡាង ប្រតិកម្ម​ថា នាង​មិន​មែន​ជា​គូ​ដណ្ដឹង​របស់ ជា​ឡាយ និង​ថា​ការ​ផ្សព្វផ្សាយ​ខុស​នោះ នាំ​ឲ្យ​បុរស​ផ្សេង​លែង​ហ៊ាន​មក​ស្រឡាញ់​នាង​ទៀត។ "អីចឹង​ហើយ នា​ពេល​នេះ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​មិន​ស្រឡាញ់​ជា​ឡាយ​ទេ"។ សុវណ្ណា​ឡាង ប្រាប់​សារព័ត៌មាន។

ដោយ​សារ​ការ​បដិសេធន៍​ដាច់​អហង្ការ​នោះ​ហើយ ទើប​គេ​កំពុង​រង់ចាំ​មើល​ថា តើ​បុរស​ណា នឹង​មាន​វាសនា​ធ្វើ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ​របស់ តារា​ស្រី​រូប​នេះ បើ​សូម្បី​តែ ជាឡាយ ដែល​ធ្លាប់ Live វីដេអូ​ឱប​ថើប​គ្នា ល្អូកល្អិន ក៏​មិន​មែន​ជា​មនុស្ស​ពិសេស​របស់​នាង​ដែរ​នោះ។ អីចឹង​មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ទៀត​ទៅ!

រូបភាព៖ ហ្វេសប៊ុក សុវណ្ណាឡាង

អាន៖ ស្រី​ស្អាត ស៊ឹម ស្រី​និច ភ្លឺ​ភ្នែក​ចែស​ ក្រោយ​ចេញ​រូប​សិចស៊ី​ច្រើន​ប្លង់

អាន៖ ដឹង​តែ​ភ្លាត់​មាត់​មិន​ខាន បើដឹង និង​ឃើញ​ច្បាស់​សមិទ្ធផល ទេព រិនដារ៉ូ ជាង៣ ទសវត្សរ៍

អាន៖ Fashion ស្អាត​ៗ​សម្រាប់​មង្គលការ​ពី​តារា​ស្រី​ល្បី​ៗ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី