ល្អ​ណាស់!​ ក្រុម​បាល់ទះ​កម្ពុជា​ និង​យុវជន​ថ្នាល​ នឹង​ត្រូវ​ទៅ​ហាត់​នៅ​ចិន​ រយៈពេល​២ខែ​

  • 2019-06-12 07:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជម្រើស​រើស​ជាតិ​កម្ពុជា​ រួម​និង​យុវជន​ថ្នាល​១៧​នាក់​នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​រយៈពេល​២ខែ​ ដើម្បី​បង្កើន​សមត្ថភាព​ ស្វែង​រក​បទ​ពិសោធ​ប្រកួត​បន្ថែម​ត្រៀម​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ។​

រូបភាពកន្លងទៅ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សាន​ សុក្រិត​ គ្រូ​ជំនួយ​ជម្រើស​រើស​ជាតិ​បាល់ទះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ទាំង​ក្រុម​ជម្រើស​រើស​ជាតិ​ និង​ក្រុម​ថ្នាល​ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​រយៈពេល​២ខែ​ ចាប់​ពី​ថ្ងៃ​ទី១ ​កក្កដា​ ដល់​ ទី១​ ខែ​កញ្ញា​ ២០១៩​ ឯ​ ខេត្ត​ពូចៀន​ ប្រទេស​ចិន។​ ការ​ចេញ​ទៅ​ចិន​លើក​នេះ​ គឺ​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ កែប្រែ​ចំណុច​ខ្វះ​ចន្លោះ​ និង​ប្រកួត​ស្វែង​បទ​ពិសោធ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​នៅ​ទីនោះ​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ ចុង​ឆ្នាំ​២០១៩​​ នៅ​ ហ្វីលីពីន​។ នេះក៏​ជា​ការ​ហ្វឹកហាត់ត្រៀមខ្លួន សម្រាប់​​ដំណើរ​ឆ្ពោះ​ទៅស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ២០២៣​ ផង​ដែរ។​

រូបភាពកន្លងទៅ

ការ​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​២ខែ​នេះ​ គឺ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សមាគម​ចិន​ ខេត្ត​ពូចៀន​ រួម​និង​ឯកឧត្ដម​ ស​ សុខា​ ប្រធាន​ក្លឹប​បាល់ទះ​វិសាខា​ និង​ជា​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា៕​

អត្ថបទ៖ នួន ស៊ីណា​