​ប៉ុន្មាន​សន្លឹក​ពី Concept នៃ​ស្ថានីយ​តាក់ស៊ី​លើ​អាកាស មុន​ Uber ​បើក​ឲ្យ​ប្រើ​នា​ឆ្នាំ ២០២៣

  • 2019-06-20 01:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ ២០១៧ ក្នុង​ព្រឹត្តិការណ៍ Uber Elevate Summit ​ក្រុមហ៊ុន​អាមេរិក​ Uber ធ្លាប់​ប្រកាស​ពី​ផែនការណ៍​ចង់​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម Uber Air។ មុន​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង ​ក្រុម​អ្នក​រចនា​ក៏​បាន​ច្នៃ​ប្រឌិត​នៅ Concept ប្លែក​ភ្នែក​ជា​ច្រើន​រៀបរាប់​បង្ហាញ​ពី​ស្ថានីយ Uber Air ឬ Skyport ​ដូច​បង្ហាញ​ខាង​ក្រោម៖

Dallas Skyport ​បង្កើត​ឡើង​ដោយ Beck Group
EVOLVED ​ក្នុង​រដ្ឋ Dallas ​បង្កើត​ឡើង​ដោយ​ Corgan
SkyPark ​បង្កើត​ឡើង​ដោយ Mithun
Sky Loft ​ក្នុង​ទីក្រុង Melbourne ​បង្កើត​ឡើង​ដោយ Pickard Chilton និង Arup
Arc ​ក្នុង​ទីក្រុង Los Angeles ​បង្កើត​ឡើង​ដោយ ShoP's Architect
Uber Skyport Mobility Hub ​បង្កើត​ឡើង​ដោយ BOKA Powell Architect
CITYSPACE ​បង្កើត​ឡើង​ដោយ Gensler
Volary ​ក្នុង​រដ្ឋ Dallas ​បង្កើត​ឡើង​ដោយ Humphreys & Partners Architects

ទាក់ទិន​នឹង Skyport Concept ​ដូច​បង្ហាញ​ទាំង ៨ សន្លឹក​ខាង​លើ សុទ្ធ​សឹង​មាន​ភាព​ស្រដៀង​គ្នា​ដោយ​មាន​រចនា​នៅ​ទីតាំង​ចត​ឧទ្ធម្ភាគចក្រ ទីតាំង Check-in និង​ទីតាំង​ចត Scooter អេឡិចត្រូនិក​ជា​ដើម។ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ទីតាំង​សម្រាប់​សាក​បញ្ចូល​ភ្លើង​រថយន្ត​អគ្គិសនី​ថែម​ទៀត​ផង​ដែរ ដែលជួយលើក​សម្រស់​ស្ថានីយ​ទាំង​នោះ​កាន់​តែ​ទាក់ទាញ​និង​ស្រស់​ស្អាត​ខ្លាំង​បំផុត។

បញ្ជាក់​ថា​សេវាកម្ម Uber Air ​រំពឹង​នឹង​ដាក់​ឲ្យ​ដំណើរការ​មុន​គេ​បង្អស់​នៅ​ឌូបៃ អូស្រា្តលី និង​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ ២០២៣ ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា