ទីបំផុត! រកឃើញសាកសពអ្នកឡើងភ្នំបាត់ខ្លួន ៧នាក់ នៅភ្នំហិម៉ាឡៃ

  • 2019-06-24 02:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកសព​អ្នក​ឡើង​ភ្នំ​ចំនួន ៧​នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ខែ​មុន ត្រូវ​បាន​រក​ឃើញ​ហើយ​នៅ​ភ្នំ​ហិម៉ាឡៃ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

អ្នក​ឡើង​ភ្នំ​ទាំង​អស់ មាន​សញ្ជាតិ​អាមេរិក, ប្រាយតុន, អូស្ត្រាលី និង​ឥណ្ឌា បាន​បាត់​ខ្លួន​នៅ​ជិត​ភ្នំ Nanda Devi East ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី ២៦​ខែ​ឧសភា​កន្លង​ទៅ។ ពួកគេ​ត្រូវ​បាន​ជឿ​ថា​រងគ្រោះ​ដោយ​សារ​បាក់​ផ្ទាំង​ទឹកកក​នៅ​លើ​ភ្នំ បណ្ដាល​ឲ្យ​បាត់​ខ្លួន​កប់​ក្នុង​ទឹកកក​តែ​ម្ដង។ យោង​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​ក្រុម​អ្នក​រុក​រក​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​អស់ បាន​ប៉ុនប៉ង​ឡើង​ទៅ​កំពូល​ភ្នំ​ដែល​មិន​ទាន់​មាន​ឈ្មោះ និង​មិន​ទាន់​មាន​អ្នក​ទៅ​ដល់។

ជាមួយ​គ្នា​ដែរ អាជ្ញាធរ​ឥណ្ឌា បាន​ប្រកាស​ថា​ក្រុម​អ្នក​ឡើង​ភ្នំ​ទាំង​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​សម្រាប់​ការ​ឡើង​ភ្នំ​ដ៏​គ្រោះ​ថ្នាក់​នេះ​ទេ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី