គេថាស្រីៗ សក់ក្រហម អត់ល្អ?
- 2019-07-03 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេថាស្រីៗ សក់ក្រហម អត់ល្អ?
ចន្លោះមិនឃើញ
“ក្នុងមួយថ្ងៃៗម៉េចក៏មានអ្នកមកដូរពណ៌សក់ពី ២ ទៅ ៣ នាក់ដែរ ហើយ បើថ្ងៃ ណាដាច់វិញ គឺអាចមានរហូតដល់ ១០ នាក់ ជាង ក៏មាន"។ នេះជាការប្រាប់ឲ្យដឹងរបស់បងស្រី ឡាយ ធីតា ម្ចាស់ហាងអ៊ុតសក់នៅផ្សារកណ្ដាល។ ហេតុអ្វីការប្ដូរពណ៌សក់ពេញនិយមម្ល៉េះ ក្នុងចំណោមយុវវ័យ?
សូមចុចអាន៖ វ័យក្មេងសោះ ! រៀនអនុបណ្ឌិតនៅជប៉ុន ប្រាប់គន្លឹះទទួលបានអាហារូបករណ៍
យុវនារី ទី ជាតា បម្រើការនៅហាងខាងលើលើកឡើងប្រាប់ Sabay ថា៖ “**ខ្ញុំយល់ថា តួកូរ៉េជាអ្នកនាំឲ្យមានស្ទិលដូរពណ៌ សក់ ប៉ុន្តែសម្រាប់គំនិតខ្ញុំមិន ត្រឹមតែយុវវ័យទេ នៅស្រុកខ្មែរយើងសូម្បីចាស់ៗ ក៏និយមដួរដែរ កម្រមានអ្នកទុកសក់ខ្មៅណាស់! តម្លៃមានចាប់ពី ៥ ដុល្លារដល់ ៦០ ដុល្លារ តាមទឹកថ្នាំ ដូច្នេះអ្នកចូលមកដូរពណ៌ សក់ គឺមានគ្រប់លំដាប់ទាំងអ្នកក្រ និង អ្នកមាន**”។
ប៉ុន្តែនៅផ្សារចុងកាត់មាត់ញកវិញ តម្លៃលាបពណ៌សក់អាចមានថោករហូតដល់ ២ ដុល្លារផង។ បងស្រី បម្រើការផ្នែកអ៊ុតសក់នៅផ្សារគគីរ និយាយថា គាត់អាចលាបសក់ឲ្យអតិថិជនក្នុងតម្លៃ ២ ដុល្លារ ហើយពណ៌ គឺមានគ្រប់សម្រាប់ រើស។ ទឹកថ្នាំទាំងនោះត្រូវបាននាំចូលពីថៃ ចិន និង វៀតណាម។
“ដាច់ណាស់អូន ស្រីមានប្រុសមានចាស់ក៏គេលាប គ្រាន់តែពណ៌និយមខុសគ្នាទៅតាម វ័យ! បើយុវវ័យវិញជួនកាលលាបបានមួយអាទិត្យមកដូរយកពណ៌ផ្សេងក៏មានដែរដោយសារតម្លៃ ថោក ហើយគេនិយមលេងពណ៌សក់”។
តើគេនិយមលាបពណ៌សក់ ដោយសារតែប្រុសៗចូលចិត្តស្រីៗលាបថ្នាំសក់រឺ? ដើម្បីអោយយុវនារីអស់ចម្ងល់ Sabay បានជួបវិរៈ និង កេន។
“ខ្ញុំស្អប់បំផុតបងស្រីណាមានសក់ក្រហម គិតទៅមិនដឹងស្អាតត្រង់ណា ប៉ុន្តែ ឥឡូវហ្នឹងស្រីៗលាបទាំងអស់គ្នាហើយ គ្រាន់តែខ្លះគេលាបតិចៗយើងពិបាកដឹង តែខ្លះលាបម៉ាអស់ដៃ គឺឡើងពណ៌ដូចសក់ពោត គេចង់ធ្វើជាស្រីបារាំងមើលទៅ ខ្ញុំនៅតែថាសក់ខ្មៅរលោងស្អាតជាង!”។ កេនអាយុ ២៣ ឆ្នាំមុខរបរជួសជុលទូរស័ព្ទនៅផ្សារ គគីរនិយាយ។
ចំណែក វិរៈ ជាគ្រូបណ្ដុះបណ្ដាលសាលាកុំព្យូទ័រ មួយលើកឡើងថា គេគ្មានបញ្ហាចំពោះនារីលាបពណ៌សក់ទេ ប៉ុន្តែទទួលស្គាល់ថា ពណ៌ខ្លះក៏ឆ្លុះបញ្ចាំងពីចរិតមនុស្សដែរ។
“កាលពីមុនពេលខ្ញុំនៅជំទង់អោយតែឃើញស្រីណាលាបសក់លឿងពេក ខ្ញុំម៉ៃថា មិនល្អតែម្ដង តែឥឡូវសង្គមយើងទៅអញ្ចឹងទៅហើយ ប្រុសៗក៏លាបដែរ ប៉ុន្តែមិនមែនមានន័យថា អ្នកលាបសុទ្ធតែមិនល្អទេបង សំខាន់អោយសមរម្យនឹងការងារគាត់! បើគាត់ធ្វើការនៅជាពេទ្យ ជាគ្រូ រឺក៏កន្លែងអប់រំផ្សេងៗដូចជា NGOអី គាត់លាបសក់លឿងពេកនាំអោយគេវាយតម្លៃ ទេ! បើលាបគួរតែល្មមៗកុំឆើតឆាយពេក! ចំណែកអ្នកលក់ដូរអី គេតារារឺហ្វ្រេសស៊ី ចង់លាបយ៉ាងម៉េចក៏អត់អី ដែរ តែចេញមកគឺគេដឹងថា អ្នកហ្នឹងជាអ្នកសិល្បៈតែម្ដង! សំខាន់ បើមានសង្សារសក់អញ្ចឹងបានត្រឹមបណ្ដើរក្រៅផ្ទះទេ អត់ហ៊ាននាំជួបម៉ែទេ!”។
សូមចុចអាន៖ ធ្លាប់ប្រើស្រោមអនាម័យគ្រើមអត់? ល្បីថា ស្រោមប្រភេទនេះប្រឈមគ្រោះថ្នាក់ច្រើន
ចុះអ្នកវិញយល់យ៉ាងណាដែរចំពោះយុវវ័យសក់ក្រហម?
រូបថត៖ បរទេស