ចម្រៀង ៥ បទរបស់ផលិតកម្មសាន់ដេ មានចំនួនអ្នកទស្សនាលើស ១៥ លានដង
- 2019-07-11 08:09:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង ៥ បទរបស់ផលិតកម្មសាន់ដេ មានចំនួនអ្នកទស្សនាលើស ១៥ លានដង
ចន្លោះមិនឃើញ
បទចម្រៀងជាច្រើនរបស់តារាចម្រៀងក្នុងប្រទេសកម្ពុជាមានភាពល្បីល្បាញជាពិសេសមានចំនួនអ្នកទស្សនាច្រើន។ ថ្ងៃនេះ Sabay បានលើយកបទចម្រៀងចំនួន ៥បទរបស់ផលិតកម្មសាន់ដេដែលបានធ្វើការបង្ហោះនៅលើ Channel YouTube ផ្លូវការរបស់ខ្លួន ដែលបច្ចុប្បន្នមានចំនួនអ្នក Subscriber ជាង ១,៦០លាននាក់ គិតត្រឹមខែ កក្កដា ឆ្នាំ២០១៩ នេះ។
ខាងក្រោមនេះជាចម្រៀង ៥បទដែលមានចំនួនអ្នកទស្សនាលើសពី ១៥លានដង៖
១.បទ "សុំទោសប៊ិច សុំទោសសៀវភៅ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្នមានទស្សនា ២៧ លានដង
បទចម្រៀងនេះច្រៀងដោយតារាចម្រៀង និងជាអ្នកកំប្លែងនាយ ចឹម បានចេញជាវីដេអូ MV ជាផ្លូវការនៅថ្ងៃទី ៤ សីហា ២០១៨។
២.បទ "គេជាស្រី អូនជាប្រពន្ធ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្នមានទស្សនា ២៤ លានដង
បទនេះនិពន្ធទំនុកច្រៀង ដោយ ហ៊ាង ម៉េងហួរ និពន្ធបទភ្លេង ដោយ ផេន បូទី ជាការបកស្រាយរួមគ្នាដោយ BOTY និង នាង សុគន្ធា បានចេញជាវីដេអូ MV ជាផ្លូវការនៅថ្ងៃទី ២៤ កញ្ញា ២០១៨។
៣.បទ: អ្នកអស់សង្សារនាំគ្នាលើកដៃ (Official MV) បច្ចុប្បន្នមានទស្សនា ២០ លានដង
បទនេះនិពន្ធទំនុកច្រៀង ដោយ ហ៊ាង ម៉េងហួរ និពន្ធបទភ្លេង ដោយ ផេន បូទី ចម្រៀងដោយ តារាកំប្លែងនាយ ចឹម បានចេញជាវីដេអូ MV ជាផ្លូវការនៅថ្ងៃទី ៨ មេសា ២០១៧។
៤.បទ "ជើងមេឃពណ៌ខ្មៅ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្នមានទស្សនា ១៦ លានដង
បទនេះជាទំនុកច្រៀង និង បទភ្លេងមរតកដើម ចម្រៀងឡើងវិញដោយ អនុស្សាវរីយ៍ បានចេញជាវីដេអូ MV ជាផ្លូវការនៅថ្ងៃទី ២៥ តុលា ២០១៨ ។
៥.បទ "បេះដូងចេះស្រវឹង"(Official MV) បច្ចុប្បន្នមានទស្សនា ១៥ លានដង
បទនេះនិពន្ធទំនុកច្រៀង ដោយ ម៉ៅឃ្លី និពន្ធបទភ្លេង ដោយ កូនមាន់ ចម្រៀងដោយ នាងគន្ធា បានចេញជាវីដេអូ MV ជាផ្លូវការនៅថ្ងៃទី ២៣ ធ្នូ ២០១៧៕
ចុចអាន៖