ប្រធាន​ក្រុម​ Arsenal បដិសេធ​មិន​ទៅ​លេង​ប្រកួត​មិត្តភាព​នៅ​អាមេរិក​

  • 2019-07-11 11:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​បារាំង​កីឡាករ Laurent Kocielny ត្រូវ​បាន​រាយការណ៍​បដិសេធ​ទៅ​ប្រកួត​មិត្តភាព​ទេសចរណ៍​នៅ​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ក្លឹប Arsenal។

ចំពោះ​មូលហេតុ​នៃ​ការ​បដិសេធ​វិញ មិន​ត្រូវ​បាន​ភាគី​ណា​លាត​ត្រដាង​ឡើយ។

ប្រធាន​ក្រុម​ Arsenal រូប​នេះ នៅ​សល់​កុងត្រា​ត្រឹម​តែ​រដូវ​កាល​ ២០១៩/២០ នេះ​ទេ ហើយ​បើ​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា មាន​ក្លឹប​លីគ​កំពូល​បារាំង​មួយ​ចំនួន​ដូចជា Bordeux, Rennes និង​ Lyon តាម​ចែចូវ​រូប​គេ។

ខាង​ក្លឹប​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ បង្ហាញ​ពី​អារម្មណ៍​ខកចិត្ត​ចំពោះ​ទង្វើ​របស់​កីឡាករ​រូប​នេះ ហើយ​នឹង​ស្វែងរក​ដំណោះស្រាយ​បន្ត​ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី