គួរប្រើមួយណា? ប្រៀបធៀបកម្មវិធី Chat ទាំង ៥ ល្បីបំផុតស្រុកខ្មែរ
- 2019-07-15 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរប្រើមួយណា? ប្រៀបធៀបកម្មវិធី Chat ទាំង ៥ ល្បីបំផុតស្រុកខ្មែរ
ចន្លោះមិនឃើញ
បច្ចុប្បន្នយើងឃើញថា មានកម្មវិធីបញ្ជូនសារជាច្រើន ដែលមានប្រជាជនយើងប្រើជាប្រចាំថ្ងៃ ហើយថ្ងៃនេះ Sabay នឹងលើកយកកម្មវិធីចំនួន ៥ មកប្រៀបធៀបគ្នា ដើម្បីជំនួយដល់ការសម្រេចចិត្តថាគួរជ្រើសរើសប្រើមួយណា។
១. Viber
Viber ជាកម្មវិធីសម្រាប់ Chat ឬ Call លក្ខណៈ Private ដែលមានអ្នកប្រើប្រាស់ច្រើនជាង ៩០០ លាននាក់។ មុខងារដ៏ពិសេសរបស់វានោះគឺ វាប្រើប្រព័ន្ធមួយមានឈ្មោះថា ''End-to-End Encryption'' ដែលជួយធានានូវសុវត្ថិភាពខ្ពស់ និងមិនមាននរណាអាច hack ចូលមើលសារអ្នកបានឡើយ បើទោះជាក្រុមហ៊ុន Viber ផ្ទាល់។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន Stickers ស្អាតៗ cute cute ជាអក្សរខ្មែរសម្រាប់អ្នកប្រើប្រាស់ផងដែរ។
ចុចទីនេះដើម្បី Download Sticker ខប់ៗទាំងនោះ។
ចង់ដឹងច្បាស់ពីកម្មវិធីទាំង ៥ នេះ សូមមើលវីដេអូខាងក្រោម៖
២. Whatsapp
កម្មវិធីនេះក៏មានមុខងារ ''End-to-End Encryption'' ដូចទៅនឹង Viber ដែរ ជាមួយនឹង Interface ឬ រចនាបថបែបសាមញ្ញងាយយល់។ អ្វីដែលយើងគួរកត់សម្គាល់នោះគឺ Whatsapp ត្រូវបានទិញដោយFacebook ដូច្នេះហើយ Facebook ក៏អាចចូលមើល ឬយកទិន្នន័យពីយើងផងដែរ។
៣. Line
កម្មវិធីនេះឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជនក្មេងៗ។ រចនាបថរបស់កម្មវិធីនេះមានភាពទាក់ទាញខ្លាំងបូករួមជាមួយ Stickers cute cute ដែលមានទាំងក្នុង Chat និង Video call ផងដែរ។
៤. Telegram
សព្វថ្ងៃ កម្មវិធីនេះមានការប្រើប្រាស់ជាច្រើនពីសំណាក់អ្នកធ្វើការ ឬអ្នកធ្វើការក្រសួង។ មូលហេតុដែលគួរឲ្យទាក់ទាញរបស់កម្មវិធីនេះគឺ អ្នកអាចផ្ញើវីដេអូ ឬរូបភាព ដោយមិនបានកំណត់ ឬទម្លាក់គុណភាពឡើយ។ មានន័យថា រូបច្បាស់ប៉ុណ្ណាគឺនៅប៉ុណ្ណឹងដដែល។
៥. Messenger
កម្មវិធីនេះជាកម្មវិធីរបស់ Facebook ផ្ទាល់ ដែលមានអ្នកប្រើប្រាស់ច្រើន ដោយសារវាតម្រូវឲ្យអ្នកប្រើប្រាស់ Facebook ទាំងឡាយប្រើវា ទោះជាចង់ឬមិនចង់ក្ដី។ លក្ខណៈពិសេសរបស់កម្មវិធីនេះគឺ រចនាបថរបស់វា មានភាពទាក់ទាញ ហើយមានមុខងារច្រើន ដូចជា Stickers ស្អាតៗ, Games, និង Story ជាដើម៕
ចុចអាន៖