មើល​រូប​ភាព​ថត​ចេញ​ពី​កាមេរ៉ា​ទូរសព្ទ Xiaomi ​ទំហំ ៦៤ MP ផលិត​ដោយ Samsung

  • 2019-07-22 07:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៩ មាន​​ក្រុមហ៊ុន​ជា​ច្រើន​បាន​បញ្ចេញ​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ថត​រូប​ទំហំ ៤៨ MP មាន​ដូច​ជា​ Asus, ZTE ជា​ដើម។ មិន​ឈប់​ត្រឹម​នេះ​ទេ ដោយ​ Xiaomi ទើប​បាន​បង្ហើប​អំពី​ស្មាតហ្វូន​ប្រើ​កាមេរ៉ា​ទំហំ ៦៤ MP នា​​ថ្ងៃ​នេះ។

ម៉ាក Redmi ដែល​ជា​ម៉ាក​សាខា​របស់ Xiaomi បាន​បង្ហាញ​រូបភាព​គំរូ​មួយ​សន្លឹក​ទំហំ ៦៤ MP នៅ​លើ​បណ្ដាញ​ Weibo ដែល​មាន​បង្ហាញ​រូបភាព​ឆ្មា ហើយ​មាន​ Zoom ចូល​នៅ​ត្រង់​ភ្នែក​ឆ្មា។ មិន​បាច់​រាយ​រ៉ាប់​ច្រើន គេ​អាច​ដឹង​ថា​កាមេរ៉ា​ទំហំ ៦៤ MP នេះ អាច​ផ្ដិត​យក​រូបភាព​មាន​សភាព​ច្បាស់​ខ្លាំង។

​​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ដំណឹង​អំពី​ស្មាតហ្វូន​កាមេរ៉ា​ទំហំ ៦៤ MP លេច​ចេញ​ពី Xiaomi នោះ ដោយ​កាល​ពី​ខែ​មុន​គេ​ប្រទះ​ឃើញ​ឯកសារ​យោង​អំពី​កាមេរ៉ា​ទំហំ ៦៤ MP នៅ​ក្នុង​កម្មវិធី​កាមេរ៉ា​នៃ MIUI របស់ Xiaomi។

គួរ​ដឹង​ថា Sensor ទំហំ ៦៤ MP ដែល​ Xiaomi ​ប្រើ គឺ​ផលិត​ឡើង​ដោយ Samsung ដែល​ជា​ម៉ូដែល GW-1។ Sensor របស់ Samsung អាច​ថត​រូប​បាន​ទំហំ ៦៤ MP ប៉ុន្តែ​វា​ប្រើ​ប្រាស់​បច្ចេកវិទ្យា Pixel-Bining សម្រាប់​ថត​រូប​នៅ​ទី​ងងឹត ដូច​នេះ​ពេល​ថត​នៅ​ទី​ងងឹត​កម្រិត​រូបភាព​នឹង​ធ្លាក់​នៅ​ទំហំ ១៦ MP៕ ​

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង