បច្ចេកវិទ្យា​ដូច FaceApp អាច​​ជួយរក​ឃើញ​ក្មេង​ប្រុស​​ម្នាក់ ដែលបាត់​ខ្លួន ១៨ ឆ្នាំមុន

  • 2019-07-22 09:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yu Weifeng ដែល​មាន​វ័យ ២១ ឆ្នាំ បាន​ជួប​ជុំ​នឹង​គ្រួសារ​របស់​ខ្លួន​វិញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រោយ​ពី​ប៉ូលិស​​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព្យាករណ៍​អំពី​មុខមាត់​របស់​​​បុរស​រូប​នេះ ពេល​ចម្រើន​វ័យ​ពេញ​រូប​ពេញ​រាង មុន​ចាប់​ផ្ដើម​​ការ​ស្វែង​រក។

បច្ចេកវិទ្យា AI អាច​​ធ្វើ​ការ​ទស្សន៍ទាយ​បាន​នូវ​ទម្រង់​មុខ​ពេល​ចាស់​ ដោយ​មាន​ភាគ​រយ​ត្រូវ​ ខ្ពស់​បំផុត ដែល​វា​ដូច​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា​ក្នុង​​កម្មវិធី FaceApp ដែល​កំពុង​ល្បី​​បច្ចុប្បន្ន​នេះ​ដែរ។ ក្នុង​ករណី​នេះ​គេ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​ Tencent AI Lab។

ពេល​អាច​ទស្សន៍ទាយ​បាន​នូវ​ទម្រង់​មុខ​របស់ Yu Weifeng គេ​ចាប់​ផ្ដើម​ផ្គូផ្គង​ទម្រង់​មុខ​​នេះ​ទៅ​នឹង​​ទម្រង់​មុខ​ដែល​បាន​កត់​ត្រា​ចូល​ក្នុង​ Database នៃ​ប្រជាជន​ចិន ដែល​វា​ត្រូវ​ប្រើ​ពេល​ប្រមាណ ២ ខែ​ឯណោះ។

ទម្រង់មុខ Yu Weifeng កាលពីក្មេង

​​​Yu Weifeng ​ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០០១ ពេល​កំពុង​លេង​នៅ​ក្បែរ​​ការដ្ឋាន​មួយ​កន្លែង។ នេះ​បើ​តាម​ការ​ឲ្យ​ពី​អ្នក​ស៊ើបអង្កេត​ឈ្មោះ​​ Zheng Zhenhai នៅ​ក្រុង​សិនចិន នៃ​ខេត្ត​ក្វាងទុង។

អ្នក​ស៊ើបអង្កេត​​បាន​លើ​និយាយ​ថា ៖ "ពេល​យើង​រក​ឃើញ​គាត់ (Weifeng) គាត់​មិន​ជឿ​ថា​ខ្លួន​ឯង​ជា​ក្មេង​ដែល​ត្រូវ​គេ​ចាប់​ជំរិត​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​ឈាម​បញ្ជាក់​ថា​ រូប​គេ​ពិត​ជា​ស៊ី​គ្នា​នឹង​ឪពុក​ម្ដាយ​បង្កើត​ខ្លួន”៕

ចុចអាន៖

ប្រភព៖ Metro | timesnownews   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម