TForce នាំចូលផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចចុងក្រោយ
- 2019-07-24 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TForce នាំចូលផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចចុងក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន TForce បានសម្ពោធជាផ្លូវការកាលពីម្សិលម្សិញនៅ សណ្ឋាគារ សុខា ភ្នំពេញ ក្នុងគោលបំណងប្រកាសពីការនាំចូល និងចែកចាយផលិតផលកីឡាផលិតពីថ្មធម្មជាតិ (Tourmaline) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក។
ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមជាកិតិ្តយសពី ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងលោកជំទាវ លោក Wong Kok Wai អគ្គនាយកធនាគារ RSI លោក Boerhan Sofian ស្ថាបនិកក្រុមហ៊ុន TForce កញ្ញា Kamalia Sofian អគ្គនាយកក្រុមហ៊ុន TForce អន្តរជាតិ លោក Adamo Sallustro ប្រធានគ្រប់គ្រងផ្នែកទីផ្សារខាងអ៊ឺរ៉ុប លោក ព្រំ សំណាង ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន TForce ដទៃៗទៀតពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Santy និងប្រទេសមីយ៉ាន់ម៉ា លោក Myint Aung ។
TForce ជាក្រុមហ៊ុនដែលចែកចាយផលិតផលសុខភាពត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនួញដ៏ជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលផ្តោតលើការបង្កើតឱកាសទីផ្សារដល់ដៃគូជាមួយអតិថិជន តាមរយៈយុទ្ធសាស្ត្រជំនួញថ្មីៗលើប្រព័ន្ធអ៉ីនធើណេត ហើយសព្វថ្ងៃក្រុមហ៊ុន TForce ប្រចាំនៅប្រទេសកម្ពុជាក៏ទទួលបានអ្នកចែកចាយបន្តក្នុងតំបន់ជាង ១,០០០នាក់នៅទូទាំងប្រទេស។
លោក Boerhan Sofian ស្ថាបនិកក្រុមហ៊ុន TForce បានមានប្រសាសន៍ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ ខ្ញុំពិតជារីករាយដែលបានមើលឃើញពីភាពរីកចម្រើនលូតលាស់ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន TForce ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនួញមួយក្រុមក្នុងសហរដ្ឋអាមេរិចក ដែលមានទស្សនៈវិស័យផ្តោតលើពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) និងឈរលើទីផ្សារប្រកួតប្រជែងលំដាប់អន្តរជាតិ»។
លោកបានបន្ថែមថា TForce មិនមែនត្រឹមតែក្រុមហ៊ុនលក់ផលិតផលធម្មតាប៉ុណ្ណោះទេ តែ TForce គឺជាអ្នកផ្តល់ដំណោះស្រាយលើជំនួញអេឡិចត្រូនិច (E-Shop) គួរជាទីទុកចិត្ត ដែលនឹងជួយអតិថិជនទទួលបាននូវចំណូល និងអត្ថប្រយោជន៍យ៉ាងច្រើន។
លោក ព្រំ សំណាង ប្រធានតំបន់ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថ្លែងថា មានជំនឿទុកចិត្តលើក្រុមការងារ ក្នុងការចែកចាយបន្តនូវផលិតផលដ៏មានអត្ថប្រយោជន៍មួយនេះ។ លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការនាំចូលផលិតផលមួយនេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការទទួលបានបទពិសោធន៍ថ្មីតាមរយៈការប្រើប្រាស់ផលិតផលដែលផលិតតាមបច្ចេកវិទ្យាពីថ្មធម្មជាតិ ដែលរួមមានខ្សែក្រវ៉ាត់ចង្កេះ ស្មា ជើងឬដៃ និងអាវ ព្រមទាំងផលិតផលឈុតគេងដទៃទៀត ក៏ដូចជាទទួលបានឱកាសការងារ និងប្រាក់ចំណេញជាមួយក្រុមហ៊ុនដែលជាកត្តាបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម»។
លោកស្រី Santy ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន TForce ពីប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា«យើងខ្ញុំបានមើលឃើញពី សក្តានុពលដ៏ខ្លាំងក្លានៃទីផ្សារប្រទេសកម្ពុជា ដែលស្តែងឱ្យឃើញតាមរយៈការបណ្តាក់ទុននិងការនាំចូលផលិតផលជាច្រើនពីបរទេស ហើយនេះជាកត្តាជម្រុញឱ្យក្រុមការងារ TForce បើកទីស្នាក់ការបន្ថែមមួយទៀតក្នុងប្រទេសកម្ពុជា»៕