ឲ្យជឿថាត្រឹមជាមិត្តម៉េច បើ Shawn Mendes និង Camila Cabello ស្អិតល្មួតនៅសមុទ្របែបនេះ

  • 2019-07-30 02:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shawn Mendes និង Camila Cabello បាន​បញ្ជាក់​​ឲ្យ​គេ​ឯង​ឃើញ​ថា​​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​គឺ​លើស​ពី​ទំនាក់ទំនង​មិត្តភ័ក្ដិ នៅ​ពេល​ដែល​ពួក​គេ​បាន​ថើប​​មាត់​គ្នា​ពេល​លេង​ទឹក​នៅ​សមុទ្រ​ Miami Beach នា​ថ្ងៃ​ ២៩ កក្កដា។

តារា​ចម្រៀង​វ័យ​ក្មេង​ទាំង​ពីរ មិន​ទាន់​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ភាព​ស្អិត​ល្មួត​របស់​អ្នក​ទាំង​ពីរ​នា​ពេល​នេះ បាន​​ស​បញ្ជាក់​ច្បាស់ៗ​ជាង​ពាក្យ​សម្ដី​ទៅ​ទៀត។ គួរ​ដឹង​ថា​ការ​បង្ហាញ​ភាព​ផ្អែមល្ហែម​នៅ​ទី​សាធារណៈ​បែប​នេះ​មិន​មែន​ជា​លើក​ដំបូង​របស់​ Shawn និង Camila នោះ​ទេ។ ក្នុង​ខែ​កក្កដា​នេះ ច្រើន​លើក​មក​ហើយ​ដែល​អ្នក​ទាំង​ពីរ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ឲ្យ​មហាជន​បាន​ឃើញ។

​តារា​ប្រុស​វ័យ ២០ ឆ្នាំ និង​តារា​ស្រី​វ័យ ២២ ឆ្នាំ ខាង​លើ​នេះ បាន​បង្ហាញ​​ភាព​ស្និទ្ធស្នាល​ជា​រឿយៗ​​ក្រោយ​ពី​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ចំណង​ជើង​ថា​ “Señorita” កាល​ពី​អំឡុង​ចុង​ខែ​មិថុនា និង​ក្រោយ​ពី Camila ចែក​ផ្លូវ​គ្នា​ជា​មួយ​មិត្ត​ប្រុស​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ សុខហេង