ប្លែក! នំសែនព្រះខែ "ស្នូលសាច់គោ" ដំបូងបង្អស់ពីហាងនំល្បីមួយនៅស្រុកខ្មែរ
- 2019-08-06 08:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែក! នំសែនព្រះខែ "ស្នូលសាច់គោ" ដំបូងបង្អស់ពីហាងនំល្បីមួយនៅស្រុកខ្មែរ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣ ខែសីហា ២០១៩ កន្លងទៅ ហាងនំប៉័ង TOUS les JOURS បានដាក់បង្ហាញនំចំនួន ១០ ប្រភេទ ដែលមានស្នូលខុសៗគ្នា។ ក្នុងនោះមានរសជាតិប្លែកជាងគេមួយ ដោយផលិតឡើងជាមួយស្នូលសាច់គោ។
នំសែនព្រះខែឆ្នាំនេះមានដូចជា ស្នូលងូវយីង ទុរេន កាហ្វេ តែបៃតង គ្រាប់ឈូកសុទ្ធ ស្លឹកតើយ គ្រាប់ធញ្ញជាតិគ្រប់មុខ សណ្ដែកខៀវ គ្រាប់ឈូកសុទ្ធពងទា ១ គ្រាប់ ឈូកសុទ្ធពងទា ២ និងស្នូលសាច់គោ។
ក្រៅពីមានរូបរាងគួរឲ្យចង់ទទួលទាន និងរសជាតិឆ្ងាញ់នំសែនព្រះខែទាំងនេះ មានការវេចខ្ចប់ដែលប្រកបទៅដោយអនាម័យខ្ពស់ផងដែរ និងការប្រើប្រាស់គ្រឿងផ្សំឲ្យត្រូវទៅតាមស្តង់ដារបស់ TLJ ផ្ទាល់តែម្ដង។
លោកអ្នកអាចជ្រើសរើសរសជាតិណាមួយក្នុងចំណោមនំទាំង ១០ ប្រភេទខាងលើ ដែលជាកាដូដ៏សាកសមបំផុតសម្រាប់ជូនដល់ក្រុមគ្រួសារ មិត្តភក្ដិ ពិសេសនោះគឺមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃសែននំព្រះខែឆ្នាំនេះ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ TOUS les JOURS ៕