កែវ សុផានិត ផ្ដើមពីតួឯកស្រីល្ខោន «យីកេ» ក្លាយជាតួឯកក្នុងវីដេអូចម្រៀងថ្មីរបស់ P-Sand
- 2019-08-12 08:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ សុផានិត ផ្ដើមពីតួឯកស្រីល្ខោន «យីកេ» ក្លាយជាតួឯកក្នុងវីដេអូចម្រៀងថ្មីរបស់ P-Sand
ចន្លោះមិនឃើញ
ទស្សនិកជនដែលតាមដានសិល្បៈទម្រង់បុរាណធ្លាប់តែឃើញ កែវ សុផានិត សម្ដែងក្នុងសិល្បៈបែបល្ខោន ដែលភាគច្រើនគាត់សម្ដែងក្នុងល្ខោនបែប «យីកេ» ក្នុងរឿងជាច្រើនដូចជា រឿង ព្រះនាងកាកី ទុំទាវ ជាដើម។
យ៉ាងណាមិញ វត្តមានរបស់តួឯកស្រីល្ខោនម្នាក់នេះត្រូវបានឃើញនៅក្នុងវីដេអូចម្រៀងថ្មីរបស់តារាចម្រៀង Original P-Sand ដែលមានចំណងជើងថា «ព្រាត់» ក្នុងអាល់ប៊ុមថ្មី «Broken Boundary»។
វីដេអូចម្រៀងថ្មីនេះផងដែរបានចេញជាផ្លូវការកាលពីម្សិលមិញ ដែលអត្ថន័យនៃបទចម្រៀង គឺត្រូវបានដកស្រង់ចេញពីរឿងពិតកាលពី ៤០ ឆ្នាំកន្លងទៅ ដែលគូស្នេហ៍មួយគូបានព្រាត់ប្រាស់គ្នា ទុកឲ្យខាងប្រុសនៅតែម្នាក់ឯង ចំណែកខាងស្រីបានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។
តោះ! ចូលទៅមើលវីដេអូចម្រៀងរបស់ P-Sand ទាំងអស់គ្នា ដើម្បីយល់ឲ្យកាន់តែច្បាស់នូវអត្ថន័យនៃបទចម្រៀងដ៏កំសត់មួយនេះ៖