ហេតុផលសំខាន់មួយដែលអ្នកប្រើម៉ាស៊ីនបោកគក់ទ្វារមុខ គួរទម្លាប់បើកទ្វារចំហចោល
- 2019-08-26 05:57:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសំខាន់មួយដែលអ្នកប្រើម៉ាស៊ីនបោកគក់ទ្វារមុខ គួរទម្លាប់បើកទ្វារចំហចោល
ចន្លោះមិនឃើញ
ការអភិវឌ្ឍម៉ាស៊ីនបោកគក់បានវិវត្តពីមួយជំនាន់ទៅមួយជំនាន់ ដោយកាលពីអតីតកាលអតិថិជនរមែងប្រើប្រាស់នូវប្រភេទទ្វារលើ ប៉ុន្តែចូលមកទល់សម័យបច្ចុប្បន្នគ្រប់បណ្តាក្រុមហ៊ុនធំតូចបានបង្វែរទៅផលិតប្រភេទទ្វារមុខជំនួសវិញ។
ប្រភេទនេះងាយស្រួលត្រង់ដកដាក់សំលៀកបំពាក់ស្រួល និងមិនសូវរើសទីតាំងធំ។ គម្របទ្វារមុខបានរចនាអមភ្ជាប់នូវជ័រកៅស៊ូដែលការពារមិនឲ្យខ្ទាតទឹកចេញទៅខាងក្រៅ ប៉ុន្តែនៅពីក្រោយគុណសម្បត្តិមួយនេះ ក៏បង្កជាផលប៉ះពាល់អាចឲ្យមានបញ្ហាដុះផ្សិតក្នុងផ្នែកខាងក្នុងម៉ាស៊ីនផងដែរ។
ជាការពិតព្រោះដំណក់ទឹកដែលនៅសេសសល់ក្រោយបោកគក់ និងហប់នៅខាងក្នុង ហើយគួបផ្សំការរាំងស្ទាក់លំហូរខ្យល់ចេញចូល ដែលបិទបាំងដោយជ័រកៅស៊ូដែលរុំព័ទ្ធនៅជាប់ទ្វារទៀតនោះ ជាមូលហេតុបង្កឲ្យជាប់កំអែដោះផ្សិតនៅក្នុងម៉ាស៊ីន រហូតបង្កក្លិនមិនល្អដល់សំលៀកបំពាក់របស់អ្នកទៀតផង។
ចំណុចនេះហើយទើបមានការណែនាំពីគេហទំព័រ Lifesavvy ជាចាំបាច់អ្នកប្រើម៉ាស៊ីនបោកគក់ទ្វារមុខ គួរទម្លាប់បើកចំហទ្វារនៃម៉ាស៊ីនចោល អំឡុងពេលអ្នកលែងប្រើប្រាស់។ ត្បិតអ្នកតម្កល់ម៉ាស៊ីននៅទីតាំងចង្អៀតក្តី ក៏គួរបើកចំហក្នុងទំហំតូចល្មមដែលអាចឲ្យខ្យល់ចេញចូល ដើម្បីបញ្ចៀសបញ្ហាដុះផ្សិតនេះបានយ៉ាងងាយ៕
អានអត្ថបទ: