ក្រៅពីប៊ិចវេទមន្ត ចំណុចទាំងនេះទើបជួយឲ្យ Note 10 និង 10+ ក្លាយជាកំពូលស្មាតហ្វូនបាន
- 2019-09-06 03:13:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីប៊ិចវេទមន្ត ចំណុចទាំងនេះទើបជួយឲ្យ Note 10 និង 10+ ក្លាយជាកំពូលស្មាតហ្វូនបាន
ចន្លោះមិនឃើញ
ធុញនឹងថ្មឆាប់អស់? ធុញនឹងសាកថ្មយូរក្រពេញ? តានតឹងនឹងទូរសព្ទដើរយឺត? បារម្ភខ្លាចមិនអាចផ្ទុកឯកសារ ឬរូបភាព វីដេអូអនុស្សាវរីយ៍អស់មែនអត់? ជឿជាក់ថា អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាធ្លាប់ឆ្លងកាត់ស្ថានភាពបទពិសោធន៍ទាំងអស់នេះ ហើយក៏មិនចង់ជួបទៀតដែរ។
ពេលនេះជាមួយនឹងស្មាតហ្វូនប៊ិច Galaxy Note 10 និង Note 10+ ដែលកំពុងតែមានវត្តមានលើទីផ្សារកម្ពុជា ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលុបនេះលោកអ្នកឈប់បារម្ភទៀតទៅ។
ហេតុដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង បានលើកយក បណ្តុំលក្ខណៈពិសេសទី ២ គឺផ្នែក (Performance) បន្ថែមទៀតដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងកាន់តែច្បាស់ និងរីករាយជាមួយនឹងបទពិសោធន៍ដែលពុំធ្លាប់មាននៃអធិរាជស្មាតហ្វូនប៊ិច ដែលមានតែមួយគ្មាន២ក្នុងលោក។
- Power that last all day ត្រង់ចំណុចនេះក្រុមហ៊ុន សាមសុង បានធ្វើការ Upgrade នូវអនុភាពថាមពលថ្មរបស់ខ្លួនឱ្យកាន់តែធំ ប្រើប្រាស់បានយូរ ដែលអាចឱ្យលោកអ្នករីករាយជាមួយការកម្សាន្ត ឬបំពេញការងារផ្សេងៗរបស់លោកអ្នកបានយ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត។
- Super fast charging អ្វីគ្រប់យ៉ាងគឺសុទ្ធតែមានភាពអស្ចារ្យ និងដំណើរការបានលឿនបំផុត! បច្ចេកវិទ្យាមួយនេះគឺលោកអ្នកគ្រាន់តែសាកថ្មតែមួយភ្លែតប៉ុណ្ណោះតែលោកអ្នកអាចប្រើប្រាស់បានយូរផងដែរ! (បច្ចេកវិទ្យាសាកថ្មលឿនជាងមុនខ្លាំង)។
- Hyper fast processor ទាំង Galaxy Note 10 និង Note 10+ ផ្តល់ជូននូវ 12GB RAM ខណៈដែលទំហំមេម៉ូរីអាចផ្ទុកដល់ 512GB និងអាចបន្ថែមក្រៅ (SDCard) រហូតដល់ 1TB ត្រង់ន័យនេះហេតុអ្វីលោកអ្នកត្រូវស្ពាយកុំព្យូទ័រយូរដៃ ឬ (External storage) តាមខ្លួននោះ? ពិតណាស់ សាមសុង ពិតជាគិតគូរយ៉ាងល្អឥតខ្ចោះជូនដល់អ្នកប្រើប្រាស់ទាំងអស់នាពេលបច្ចុប្បន្ននេះ។
រំឮកដែរថា Samsung Galaxy Note 10 និង Note 10+ នៅមានចំណុចដែលអស្ចារ្យជាច្រើនជាងនេះទៀត ដូច្នេះសូមអតិថិជនទាំងអស់រង់ចាំទស្សនាបន្តទៀតនៅពេលដ៏ឆាប់ខាងមុខនេះ តើមានអ្វីទៀតដែលធ្វើឲ្យស្តេចស្មាតហ្វូនប៊ិចនេះកាន់តែអស្ចារ្យ?