គ្រូ​កម្ពុជា ​បញ្ជាក់​ច្បាស់​ៗ ​យប់​នេះ បន្តឆន្ទៈ​​លេង​ប្រយុទ្ធ​ដដែល​

  • 2019-09-05 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ទោះ​ជា​ប៉ះ​ក្រុម​ខ្លាំង​ណា​ក៏​ដោយ ​ពួក​យើង​នឹង​លេង​តាម​របៀប​របស់​យើង ​ក្លាហាន ​ហាន​លេង ​និង​ឆន្ទៈ​ប្រយុទ្ធ​ជា​និច្ច”។ សម្ដី​របស់​លោក Felix ​គ្រូ​បង្វឹក​កម្ពុជា ​មុន​ប៉ះ​ក្រុម​ហុងកុង​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ វគ្គ​ជម្រុះ World Cup 2022 ។

កម្ពុជា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​មិន​មាន​ប្រវត្តិ​យក​ឈ្នះ​លើ​ក្រុម​ហុងកុង​បាន​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ឱកាស​ស៊ុត​ចូល​ក្រុម​ពោរពេញ​ដោយ​កីឡាករ​កូន​កាត់​នេះ​ដែរ។ ​បើ​ធៀប FIFA Ranking ​គឺ​ហុងកុង ​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​កម្ពុជា ​ប៉ុន្តែ​ចំណាត់​ថ្នាក់​នេះ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​ខ្លាច​មិន​ហាន​លេង​ប្រយុទ្ធ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​នោះ ​បាន​ប្រាប់​ទៅ​កូន​ក្រុម​ឱ្យ​បន្ដ​លេង​មិន​ខា្លច ​ហើយ​ប្រយុទ្ធ​ទៅ​លើ​ក្រុម​ភ្ញៀវ​នេះ​ដដែល។

​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ហុងកុង​ជា​ក្រុម​ដែល​មាន​កាយ​សម្បទា​ធំ​ជាង​ក្រុម​កម្ពុជា ​ប៉ុន្តែ​ចំណុច​សំខាន់​ក្រុម​កម្ពុជា​នឹង​ព្យាយាម​រក្សា​ការ​លេង​បាល់​តាម​ក្បួន​របស់​ខ្លួន​ដដែល។ ក្រុម​កម្ពុជា​នឹង​បន្ដ​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ជា​និច្ច ​ទោះ​បី​ប៉ះ​ក្រុម​ណា​ក៏​ដោយ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម